- This event has passed.
លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំស្តីពី INSET Program Completion Reflection និងការពង្រឹងប្រព័ន្ធបណ្តុះបណ្តាលក្នុងពេលបម្រើការងារ (In-service Training) សម្រាប់គិលានុបដ្ឋាកនៅកម្ពុជា ដែលមានចំនួន ៨ ម៉ូឌុល និងកំពុងអនុវត្តបន្តនៅខេត្តបាត់ដំបង និងកំពង់ចាម។
April 29
Event Navigation

ក្នុងឱកាសនេះ លោកប្រធានបានផ្តល់មតិយោបល់គាំទ្រ ក្នុងនាមជាគណៈវិជ្ជាជីវៈ ដើម្បីលើកស្ទួយគុណភាពការបណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាពបន្តគិលានុបដ្ឋាក(CPD) ឱ្យសមស្របតាមតម្រូវការសេវាសុខាភិបាលនៅកម្ពុជា។ កិច្ចប្រជុំនេះមានការចូលរួមពី៖ លោកស្រី ទូច សុខនាង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស នៃក្រសួងសុខាភិបាល លោកបណ្ឌិត កុយ វីរីយ៉ា អនុប្រធាននាយកដ្ឋានសេវាសុខភាព ឯកឧត្តមប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង និងកំពង់ចាម ក្រុមការងារតំណាងអង្គការJICA និងសមាជិកពាក់ព័ន្ធសរុបចំនួន ៣៨ នាក់៕
កិច្ចប្រជុំបានប្រព្រឹត្តទៅតាមប្រព័ន្ធ ZOOM អនឡាញ ដោយផ្តោតលើការឆ្លុះបញ្ចាំងលទ្ធផល ការចែករំលែកបទពិសោធន៍ និងការកែលម្អប្រព័ន្ធបណ្តុះបណ្តាល ដើម្បីធានាគុណភាពសេវាថែទាំសុខភាព និងលើកកម្ពស់វិជ្ជាជីវៈគិលានុបដ្ឋាកនៅកម្ពុជា។
រាជធានីភ្នំពេញ,ថ្ងៃពុធ ១៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦
#CCN