- This event has passed.
លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា បានអញ្ជើញចូលសួរសុខទុក្ខ និងនាំយកកន្ត្រកផ្លែឈើ ព្រមទាំងថវិកាមួយចំនួន ជូនដល់លោក ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តពោធិ៍សាត់ ដែលកំពុងមានបញ្ហាសុខភាព និងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
May 8
Event Navigation

លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា បានអញ្ជើញចូលសួរសុខទុក្ខ និងនាំយកកន្ត្រកផ្លែឈើ ព្រមទាំងថវិកាមួយចំនួន ជូនដល់លោក ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តពោធិ៍សាត់ ដែលកំពុងមានបញ្ហាសុខភាព និងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា បានដឹកនាំក្រុមការងារនៃក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ និងក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យកាល់ម៉ែត អញ្ជើញចុះសួរសុខទុក្ខលោក ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តពោធិ៍សាត់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ ក្នុងឱកាសនោះ លោកប្រធាន និងក្រុមការងារ បាននាំយកកន្ត្រកផ្លែឈើ និងថវិកាមួយចំនួន ប្រគល់ជូន ដើម្បីជាការលើកទឹកចិត្ត សម្តែងនូវការយកចិត្តទុកដាក់ ក្តីស្រឡាញ់ និងសាមគ្គីភាពរវាងថ្នាក់ដឹកនាំ សហការី និងសមាជិក សមាជិកា នៃគណៈគិលានុបដ្ឋាកកម្ពុជា។
ការចុះសួរសុខទុក្ខនេះ បានឆ្លុះបញ្ចាំងពីការគិតគូរ និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគណៈគិលានុបដ្ឋាកកម្ពុជា ចំពោះប្រធាន និងសមាជិកនៃក្រុមប្រឹក្សាគណៈគិលានុបដ្ឋាករាជធានី-ខេត្តទាំងអស់ ដែលកន្លងមកបានខិតខំបំពេញភារកិច្ច ដោយប្រើប្រាស់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើការងារជូនគណៈគិលានុបដ្ឋាកកម្ពុជា អង្គភាព និងការបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋ ប្រកបដោយវិជ្ជាជីវៈ សេចក្តីស្មោះត្រង់ និងការលះបង់។
ជាចុងក្រោយ លោកប្រធាន បានជូនពរដល់លោកប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តពោធិ៍សាត់ សូមឱ្យឆាប់បានជាសះស្បើយពីជំងឺ មានសុខភាពល្អរឹងមាំ និងវិលត្រឡប់មកបំពេញការងារជាប្រក្រតីឡើងវិញក្នុងពេលឆាប់ៗនេះ។
ជាពិសេស សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមគ្រូពេទ្យ គិលានុបដ្ឋាក និងបុគ្គលិកសុខាភិបាលទាំងអស់នៃមន្ទីរពេទ្យកាល់ម៉ែត ដែលបានយកចិត្តទុកដាក់ផ្តល់ការពិនិត្យ ថែទាំ និងព្យាបាលប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ និងមនុស្សធម៌ខ្ពស់ ជូនដល់អ្នកជំងឺ។




