Select Page

Loading Events

« All Events

  • This event has passed.

លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រចាំខែមេសា របស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យកាល់ម៉ែត និងមានការចូលរួមពីលោក ផាត់ យ៉នភារ៉ាត ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យកាល់ម៉ែត ថ្នាក់ដឹកនាំ និងសមាជិកក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យកាល់ម៉ែត

April 30

រាជធានីភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ១៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រចាំខែមេសា របស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យកាល់ម៉ែត និងមានការចូលរួមពីលោក ផាត់ យ៉នភារ៉ាត ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យកាល់ម៉ែត ថ្នាក់ដឹកនាំ និងសមាជិកក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យកាល់ម៉ែត ។

នៅក្នុងឱកាសដ៏ថ្លៃថ្លានេះ លោកប្រធាន បានមានមតិសំណេះសំណាល ប្រកបដោយ អត្ថន័យ និងផ្ដល់អនុសាសន៍គន្លឹះៗជាច្រើន ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ការគ្រប់គ្រង និងលើកកម្ពស់តម្លៃវិជ្ជាជីវៈគិលានុបដ្ឋាក ដូចខាងក្រោម៖
១. ការគ្រប់គ្រងទិន្នន័យ និងប្រព័ន្ធបច្ចេកវិទ្យា
• ការអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD)៖ ត្រូវបន្តជំរុញការបញ្ចូល (Upload) វិញ្ញាបនបត្រចូលក្នុងប្រព័ន្ធ RMS ឱ្យបានត្រឹមត្រូវ ដើម្បីធានាការទទួលស្គាល់ពិន្ទុ CPD ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។
• ត្រូវមានការក្តាប់ទិន្នន័យ និងស្ថិតិបុគ្គលិកឱ្យបានច្បាស់លាស់ តាមកម្រិតសិក្សា និងឋានៈវិជ្ជាជីវៈ ដើម្បីងាយស្រួលក្នុងការរៀបចំផែនការ និងអភិវឌ្ឍធនធានមនុស្ស។
• ត្រូវរៀបចំរបាយការណ៍ឱ្យមានលក្ខណៈប្រព័ន្ធ និងច្បាស់លាស់ ពាក់ព័ន្ធនឹងការចុះបញ្ជិកាថ្មី ការផ្ទេរចេញ-ចូល និងការបន្តសុពលភាពអាជ្ញាបណ្ណអនុវត្តវិជ្ជាជីវៈ។
២. ត្រូវលើកកម្ពស់វប្បធម៌នៃការស្តាប់ និងទទួលយកមតិយោបល់ ពីសមាជិកគ្រប់លំដាប់ថ្នាក់ ដើម្បីកែលម្អចំណុចខ្វះខាត និងជំរុញការអភិវឌ្ឍខ្លួនប្រកបដោយភាពរួបរួម និងចីរភាព។
៣. ការបម្រើសេវា៖ ត្រូវបន្តពង្រឹងគុណភាព សេវាថែទាំ ដោយផ្តោតលើសុវត្ថិភាព អនាម័យ ក្រមសីលធម៌ និងការយកចិត្តទុកដាក់ចំពោះអ្នកជំងឺជាស្នូល។
៤. ក្រមសីលធម៌ និងស្មារតីថ្នាក់ដឹកនាំ
• ការទទួលខុសត្រូវ៖ ក្នុងនាមជាអ្នកដឹកនាំ និងអ្នកអនុវត្តវិជ្ជាជីវៈ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ “និយាយឱ្យបាន ធ្វើឱ្យបាន” ដើម្បីក្លាយជាគំរូល្អ និងបង្កើនទំនុកចិត្តដល់មន្ត្រីក្រោមឱវាទ។
• ការពង្រឹងសមត្ថភាព៖ ត្រូវមានស្មារតីខិតខំប្រឹងប្រែង បំពេញភារកិច្ចដោយការទទួលខុសត្រូវខ្ពស់ មានភាពម្ចាស់ការ និងរៀបចំផែនការការងារឱ្យបានច្បាស់លាស់មុនអនុវត្ត។
• សាមគ្គីភាពការងារ៖ ត្រូវពង្រឹងស្មារតីសហការ ការគោរពគ្នាទៅវិញទៅមក និងការធ្វើការជាក្រុម ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងបរិយាកាសការងារប្រកបដោយវិជ្ជាជីវៈ។
ជាទីបញ្ចប់ លោកប្រធាន បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងសមាជិកទាំងអស់ ឱ្យបន្តរួមសាមគ្គីគ្នា អនុវត្តតួនាទីភារកិច្ចប្រកបដោយវិជ្ជាជីវៈ សុចរិតភាព និងការទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមលើកកម្ពស់គុណភាពសេវាថែទាំ និងសុខមាលភាពប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើង។

 

“រួមគ្នាលើកកម្ពស់គុណភាព និងវិជ្ជាជីវៈគិលានុបដ្ឋាក ដើម្បីសុខមាលភាពប្រជាជន”

#CCN

Details

Date:
April 30