Select Page

Loading Events

« All Events

  • This event has passed.

ពិធីអបអរសាទរ ខួបលើកទី១៨ នៃទិវាអនាម័យដៃពិភពលោក ថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «ការសង្គ្រោះជីវិត តាមរយៈការធ្វើអនាម័យដៃ»។

May 6

ពិធីអបអរសាទរ ខួបលើកទី១៨ នៃទិវាអនាម័យដៃពិភពលោក ថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «ការសង្គ្រោះជីវិត តាមរយៈការធ្វើអនាម័យដៃ»។

រាជធានីភ្នំពេញ៖ ថ្ងៃពុធ ៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរ ខួបលើកទី១៨ ទិវាអនាម័យដៃពិភពលោក ៥ ឧសភា ២០២៦ ក្រោមប្រធានបទ៖ «ការសង្គ្រោះជីវិត តាមរយៈការធ្វើអនាម័យដៃ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង លោក លោកស្រី ប្រធានអង្គភាពថ្នាក់កណ្តាល មន្ទីរពេទ្យជាតិ មន្ទីរសុខាភិបាល និងតំណាងអង្គការសុខភាពពិភពលោក ប្រចាំប្រទេសកម្ពុជា, Unicef និង Water-Aid និងនិស្សិតនៃ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សរុប ៣៦០នាក់ដែលបានចូលរួមផ្ទាល់នៅទីស្តីការក្រសួងសុខាភិបាល និងតាមប្រព័ន្ធzoom អនឡាញនៅតាមនូវមន្ទីរពេទ្យរាជធានី ខេត្ត ស្រុក និងប្រធានផ្នែកថែទាំនៅតាមមន្ទីរពេទ្យបង្អែកខេត្ត ស្រុក សរុប ៣៧៦នាក់។

នៅក្នុងគោលបំណងនៃការរៀបចំទិវានេះឡើង គឺជាការឆ្លើយតបយ៉ាងសកម្មទៅនឹងបញ្ហាប្រឈមនៃរលកនៃការចម្លងរោគ នៅក្នុងមន្ទីរពេទ្យ និងការកើនឡើងនៃភាពធន់នឹងឱសថប្រឆាំងមេរោគ (AMR) ដែលជាបញ្ហាសុខភាពសាធារណៈសកល។ ការរៀបចំទិវានេះ ដើម្បីជាការជួបជុំគ្នា និងបំណងផ្លាស់ប្តូរអាកប្បកិរិយា ពង្រឹងការអនុលោមតាមគោលការណ៍អនាម័យដៃ ឱ្យកាន់តែមានប្រសិទ្ធភាព និងតាមទាន់បច្ចេកវិទ្យាឌីជីថល។

ជាការចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំ និងគូសរំលឹកដល់ក្រុមគ្រូពេទ្យ គិលានុបដ្ឋាក អ្នកអនាម័យ ទាំងអ្នកជំងឺ អ្នកថែទាំអ្នកជំងឺ ក្រុមគ្រួសារអ្នកជំងឺ “ត្រូវលាងដៃ ដើម្បីការពារ និងកាត់ផ្តាច់ការចម្លងរោគនៅក្នុងមន្ទីរពេទ្យ”។ បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យ បានលើកឡើងថាសារៈសំខាន់នៃការការលាងដៃគឺ
១) ការលាងដៃ គឺជាសុវជីធម៌
២) ដៃស្អាតជាសេចក្តីថ្លៃថ្នូ
៣) ដៃស្អាតជាទំនុកចិត្ត
៤) អនាម័យដៃជាសេចក្តីស្មោះត្រង់
៥) មនុស្សល្អ ដៃស្អាតមានអនាម័យ
៦) ដៃមិនស្អាត សូមកុំប៉ះពាល់កុំនាំឱ្យមានការឆ្លងរោគ ហើយចាត់ទុកការលាងដៃជា ចាំបាច់គឺជាអំពើសប្បុរស។

ដោយត្រូវចងចាំថា «ការលាងដៃគឺជា សុជីវធម៌ សេចក្តីថ្លៃថ្នូរ ទំនុកចិត្ត សេចក្តីស្មោះត្រង់។ មនុស្សល្អ ចាត់ទុកការលាងដៃ ជាអំពើសប្បុរស។»

ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា «ការធ្វើអនាម័យដៃ គឺដើម្បីសង្រ្គោះជីវិត» ហើយអាចបង្ការការពារការឆ្លងមេរោគក្នុងមន្ទីរពេទ្យបាន ប្រសិនបើយើងទាំងអស់គ្នា ធ្វើសកម្មភាពបានត្រឹមត្រូវ។ ដូច្នេះ ត្រូវខិតខំបញ្ជ្រាបការងារនេះ ទៅក្នុងគ្រប់កម្រិតនៃសេវាថែទាំសុខភាព ដើម្បីកាត់បន្ថយការគំរាមកំហែងពីការឆ្លងមេរោគដែលផ្សារភ្ជាប់នឹងការថែទាំសុខភាព ដែលតែងតែបង្កទុក្ខវិបាកដល់អ្នកជំងឺ និងគ្រួសារ។

#CCN

Details

Date:
May 6