- This event has passed.
ពិធីបើកទិវាគិលានុបដ្ឋាកអន្តរជាតិ និងជាតិ ឆ្នាំ២០២៦ ក្រោមប្រធានបទអន្តរជាតិ «គិលានុបដ្ឋាក គឺជាអនាគតរបស់យើង ផ្តល់ការគាំទ្រដល់គិលានុបដ្ឋាកគឺសង្គ្រោះជីវិត» និងប្រធានបទជាតិ «ការផ្តល់សិទ្ធិអំណាចដើម្បីការពារ ដឹកនាំ និងផ្លាស់ប្តូរគិលានុបដ្ឋាកកម្ពុជាក្នុងសកម្មភាព»
May 13
Event Navigation

ពិធីបើកទិវាគិលានុបដ្ឋាកអន្តរជាតិ និងជាតិ ឆ្នាំ២០២៦ ក្រោមប្រធានបទអន្តរជាតិ «គិលានុបដ្ឋាក គឺជាអនាគតរបស់យើង ផ្តល់ការគាំទ្រដល់គិលានុបដ្ឋាកគឺសង្គ្រោះជីវិត» និងប្រធានបទជាតិ «ការផ្តល់សិទ្ធិអំណាចដើម្បីការពារ ដឹកនាំ និងផ្លាស់ប្តូរគិលានុបដ្ឋាកកម្ពុជាក្នុងសកម្មភាព»
រាជធានីភ្នំពេញ៖ នាថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹង ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបើកទិវាគិលានុបដ្ឋាកអន្តរជាតិ និងជាតិ ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល ថ្នាក់ដឹកនាំមន្ទីរពេទ្យជាតិ អង្គការដៃគូ និងមានអ្នកចូលរួមផ្ទាល់ប្រមាណ ២៥០រូប និងចូលរួមតាមប្រព័ន្ធនិម្មិតជាង ១០០០រូប មកពីមន្ទីរពេទ្យ និងមណ្ឌលសុខភាពទូទាំងប្រទេស។
ក្នុងឱកាសនោះផងដែរ ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា បានឡើងគោរពរាយការណ៍ពីគោលបំណងនៃការប្រារពទិវានេះឡើង និងសមិទ្ធិផលការងាររយះពេលមួយឆ្នាំរបស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ ជូនលោកជំទាវសាស្ត្រាចារ្យ និង អង្គពិធី ដើម្បីរួមចំណែកលើកកម្ពស់តម្លៃវិជ្ជាជីវៈគិលានុបដ្ឋាក ក៏ដូចជាការជំរុញការអភិវឌ្ឍសមត្ថភាពគិលានុបដ្ឋាកកម្ពុជាឱ្យកាន់តែមានគុណភាព ប្រកបដោយវិជ្ជាជីវៈ សុវត្ថិភាព និងមនុស្សធម៌។
លោកជំទាវសាស្ត្រាចារ្យរដ្ឋលេខាធិការ បានលើកឡើងថា គិលានុបដ្ឋាក-គិលានុបដ្ឋាកយិកា គឺជាកម្លាំងស្នូលដ៏សំខាន់ក្នុងប្រព័ន្ធសុខាភិបាលកម្ពុជា ដែលដើរតួនាទីក្នុងការផ្តល់សេវាថែទាំ ប្រកបដោយក្តីមេត្តា ភាពទទួលខុសត្រូវ និងសុវត្ថិភាពជូនអ្នកជំងឺ។
ជាមួយគ្នានេះ លោកជំទាវសាស្ត្រាចារ្យក៏បានណែនាំឱ្យពង្រឹងសមត្ថភាព Critical Thinking និង Clinical Judgment ដល់គិលានុបដ្ឋាក តាមរយៈការបណ្តុះបណ្តាល ការអនុវត្ត Nursing Process និងការពង្រឹងការអប់រំបន្តវិជ្ជាជីវៈ ដើម្បីលើកកម្ពស់គុណភាពសេវាថែទាំសុខភាពនៅកម្ពុជា។
#CCN
























































