- This event has passed.
ពិធីបិទវគ្គជុំទី១ និងពិធីបើកវគ្គជុំទី២ ស្តីអំពីការបណ្តុះបណ្តាល ៨ ម៉ូឌុលក្នុងពេលបម្រើការងារ សម្រាប់គិលានុបដ្ឋាក-យិកា ជាប្រធានតួយាមនៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញនិងមន្ទីរពេទ្យជ័យវរ្ម័នទី៧។
March 18
Event Navigation

ពិធីបិទវគ្គជុំទី១ និងពិធីបើកវគ្គជុំទី២ ស្តីអំពីការបណ្តុះបណ្តាល ៨ ម៉ូឌុលក្នុងពេលបម្រើការងារ សម្រាប់គិលានុបដ្ឋាក-យិកា ជាប្រធានតួយាមនៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញនិងមន្ទីរពេទ្យជ័យវរ្ម័នទី៧។
រាជធានីភ្នំពេញ៖ នៅថ្ងៃពុធ ១៥ រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីមានការអនុញ្ញាតពី លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា លោកស្រី គីម ម៉ៅ ប្រធានក្រុមប្រឹក្សាមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងក្រុមការងារបានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលជុំទី១ និងបើកវគ្គជុំទី២ ស្តីពីការបណ្តុះបណ្តាល ៨ ម៉ូឌុលក្នុងពេលបម្រើការងារ សម្រាប់គិលានុបដ្ឋាក-យិកា ដែលជាប្រធានតួយាម ដោយមានការអញ្ជើញជាអធិបតីពី លោកសាស្រ្តាចារ្យ គី សាន់ទី ប្រធានមន្ទីរ ពេទ្យគន្ធបុប្ផាភ្នំពេញ និងលោកសាស្រ្តាចារ្យ យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ ដែលវគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចូលរួមសរុបចំនួន ២១០ នាក់ ដែលជាប្រធានតួយាមគ្រប់ផ្នែក (KB2, KB4, KB5)។
ការបណ្តុះបណ្តាលត្រូវបានអនុវត្តជាដំណាក់កាលៗ ដោយរៀបចំរៀងរាល់សប្តាហ៍ ចំនួន ២ ថ្ងៃ គឺថ្ងៃចន្ទ និងរសៀលថ្ងៃពុធ។ ក្នុងមួយម៉ូឌុល មានការអនុវត្តសកម្មភាពសិក្សាដូចជា៖
• ការបង្រៀនទ្រឹស្តី (Theory)
• ការពិភាក្សាក្រុម (Discussion)
• ការធ្វើតេស្តមុន និងក្រោយវគ្គ (Pre-test និង Post-test)
គោលបំណងសំខាន់នៃវគ្គបណ្តុះបណ្តាលនេះ រួមមាន៖
1. ពង្រឹងការយល់ដឹងអំពីតម្លៃ និងក្រមសីលធម៌វិជ្ជាជីវៈគិលានុបដ្ឋាក
2. បង្កើនគុណវុឌ្ឍិ និងសមត្ថភាពវិជ្ជាជីវៈ
3. គាំទ្រដល់ការដាក់សំណើសុំបន្តអាជ្ញាបណ្ណវិជ្ជាជីវៈ
4. ពង្រឹងសមត្ថភាពក្នុងការអនុវត្ត និងផ្ទេរចំណេះដឹងថ្មីៗទៅក្នុងការងារពិត
ក្នុងឱកាសនេះដែរ លោកសាស្រ្តាចារ្យទាំងពីរ បានសម្តែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់សិក្ខាកាមទាំងអស់ និងលើកទឹកចិត្តឲ្យបន្តអភិវឌ្ឍសមត្ថភាពខ្លួនឯងជាបន្តបន្ទាប់ តាមរយៈការអភិវឌ្ឍវិជ្ជាជីវៈបន្ត (Continuing Professional Development – CPD) ដើម្បីធានាគុណភាពសេវាថែទាំសុខភាពឲ្យកាន់តែល្អប្រសើរ។
#CCN#


















