Select Page

Loading Events

« All Events

  • This event has passed.

ប្តេជ្ញាបញ្ចប់ជំងឺគ្រុនចាញ់៖ ឥឡូវនេះ យើងអាចធ្វើបាន និងយើងត្រូវតែធ្វើ

April 22

រាជធានីភ្នំពេញ៖ នាវេលាព្រឹកថ្ងៃពុធ ៦កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា បានអញ្ជើញជាចូលរួម ក្នុងពិធីអបអរសាទរទិវាជាតិប្រយុទ្ធនឹងជំងឺ គ្រុនចាញ់ ២៥ មេសា ២០២៦ ក្រោមប្រធានបទ«ប្តេជ្ញាបញ្ចប់ជំងឺគ្រុនចាញ់៖ ឥឡូវនេះ យើងអាចធ្វើបាន និងយើងត្រូវតែធ្វើ»ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែលបានប្រារពធ្វើឡើងនៅទីស្តីការក្រសួងសុខាភិបាល។

នៅក្នុងទិវាខាងលើនេះរៀបចំឡើងដើម្បីមានគោលបំណង:
១) ចែករំលែកសាររបស់នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់
២) ជំរុញការតាំងចិត្ត និងការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការពន្លឿនការអនុវត្តសកម្មភាពលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យបានសម្រេចជោគជ័យ
៣) បន្តប្រឹងប្រែងរក្សាសមិទ្ធផលដែលសម្រេចបាន ការទប់ស្កាត់ការកើតឡើងវិញនៃជំងឺគ្រុនចាញ់ ជាពិសេសករណីជំងឺនាំចូលពីក្រៅប្រទេស និងធានាថាការតាមដាន ការរាយការណ៍ និងឆ្លើយតបអនុវត្តឱ្យបានម៉ត់ចត់។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចថា មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ត្រូវបន្តពង្រឹងកិច្ចសហការជាមួយវិស័យឯកជន អង្គការដៃគូ និងក្រសួងពាក់ព័ន្ធ ដើម្បីលើកកម្ពស់ការអនុវត្តគោលនយោបាយ «សុខភាពតែមួយ» និងសូមអំពាវនាវដល់រដ្ឋបាលខេត្ត និងអន្តរវិស័យទាំងអស់ សហការយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តការងារឱ្យទទួលបានលទ្ធផលល្អប្រសើរឡើង។

#CCN

Details

Date:
April 22