Select Page

Loading Events

« All Events

  • This event has passed.

នាវេលាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ លោក យក់ សុត្ថា ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកភូមិភាគទី២ តំណាងដ៏ខ្ពង់ខ្ពស់ លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា

May 30

នាវេលាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ លោក យក់ សុត្ថា ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកភូមិភាគទី២ តំណាងដ៏ខ្ពង់ខ្ពស់ លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា បាននាំយកសារលិខិតរំលែកមរណទុក្ខ និងបច្ច័យមួយចំនួន ទៅចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព លោក អេង ភារ៉ា ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តពោធិ៍សាត់ ដែលបានទទួលមរណភាពនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ០៦:៣០ នាទីព្រឹក ដោយរោគាពាធ​នៅគេហដ្ឋានរបស់លោក ស្ថិតក្នុងខេត្តពោធិ៍សាត់។

ក្នុងឱកាសដ៏សោកសង្រេងនេះ គណៈគិលានុបដ្ឋាកកម្ពុជា សូមសម្តែងនូវសេចក្តីសោកស្តាយ និងអាឡោះអាល័យជាទីបំផុត ចំពោះការបាត់បង់ថ្នាក់ដឹកនាំគិលានុបដ្ឋាកដ៏មានតម្លៃមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត និងចំណេះដឹងក្នុងការបម្រើវិស័យគិលានុបដ្ឋាក និងសុខាភិបាលកម្ពុជា។

សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក អេង ភារ៉ា បានទៅកាន់សុគតិភព និងទទួលបាននូវសេចក្តីសុខសាន្តជានិច្ចនិរន្តរ៍។ សូមក្រុមគ្រួសារសព ទទួលបាននូវកម្លាំងចិត្ត មាំមួន និងឆ្លងផុតទុក្ខសោកដ៏ធំនេះដោយសេចក្តីអត់ធ្មត់។
🙏🙏🙏

#គណៈគិលានុបដ្ឋាកកម្ពុជា
#រំលែកមរណទុក្ខ

Details

Date:
May 30