- This event has passed.
ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យព្រះអង្គឌួង រៀបចំកិច្ចប្រជុំត្រៀមផែនការបណ្តុះបណ្តាលស្តីពីការចុះបញ្ជីថ្មី និងការបន្តអាជ្ញាបណ្ណវិជ្ជាជីវៈគិលានុបដ្ឋាក
July 31
Event Navigation

ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យព្រះអង្គឌួង រៀបចំកិច្ចប្រជុំត្រៀមផែនការបណ្តុះបណ្តាលស្តីពីការចុះបញ្ជីថ្មី និងការបន្តអាជ្ញាបណ្ណវិជ្ជាជីវៈគិលានុបដ្ឋាក។
រាជធានីភ្នំពេញៈ នាថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យព្រះអង្គឌួង បានបើកកិច្ចប្រជុំដើម្បីរៀបចំផែនការបណ្តុះបណ្តាល ស្តីពី ការចុះបញ្ជីវិជ្ជាជីវៈថ្មី និងការបន្តអាជ្ញាបណ្ណវិជ្ជាជីវៈ ជូនដល់បុគ្គលិកគិលានុបដ្ឋាកទាំងអស់ក្នុងមន្ទីរពេទ្យ។
កិច្ចប្រជុំនេះមានគោលបំណងពង្រឹងការយល់ដឹងអំពីនីតិវិធីចុះបញ្ជី និងបន្តអាជ្ញាបណ្ណ ស្របតាមបទប្បញ្ញត្តិរបស់គណៈគិលានុបដ្ឋាកកម្ពុជា ដើម្បីធានាឱ្យការអនុវត្តវិជ្ជាជីវៈគិលានុបដ្ឋាកប្រកបដោយគុណភាព សុវត្ថិភាព សីលធម៌វិជ្ជាជីវៈ និងស្របតាមច្បាប់ជាធរមាន។
👥 វត្តមានចូលរួម៖ ៦នាក់
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងសមាជិកក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យព្រះអង្គឌួងទាំងអស់ ដែលបានចូលរួម និងរួមចំណែកក្នុងការរៀបចំផែនការនេះ ដើម្បីលើកកម្ពស់សមត្ថភាព និងការអភិវឌ្ឍវិជ្ជាជីវៈគិលានុបដ្ឋាកនៅកម្ពុជា។
#CCN #NursingRegistration #LicenseRenewal #ProfessionalNursing #PreahAngDuongHospital

