Select Page

Loading Events

« All Events

  • This event has passed.

ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ អភិបាលការងារសេវាឯកជន

March 18

🏥 ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ អភិបាលការងារសេវាឯកជន 🏥

ដោយទទួលបានការអនុញ្ញាតពី លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ អាណត្តិទី៣ លោកស្រី ម៉ោង រុំាយ៉ា ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តតាកែវ និងក្រុមការងារ បានចុះអភិបាលការងារសេវាឯកជន (បន្ទប់ថែទាំ) ។

📅 ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦
📍 ខេត្តតាកែវ

🎯 គោលបំណង៖
– ចុះត្រួតពិនិត្យមើលអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈសុខាភិបាល
– ចុះតាមដានការអនុវត្តដែនកំណត់វិជ្ជាជីវៈ
– ណែនាំបន្ថែមពីក្រមសីលធម៌វិជ្ជាជីវៈគិលានុបដ្ឋាក
– ផ្តល់ការអប់រំ ណែនាំ និងកែលម្អបន្ថែមនៅចំណុចខ្វះខាត
– លើកកម្ពស់គុណភាពសេវាថែទាំ
– ផ្សព្វផ្សាយការចុះបញ្ជិកា និងសុំបន្តអាជ្ញាបណ្ណគណៈឱ្យបានទាន់ពេល

📚 សារៈសំខាន់៖
ការអភិបាលការងារសេវាឯកជននេះ គឺជាការរួមផ្សំកិច្ចការងារស្ថាប័នប្រកបដោយប្រសិទ្ធភាព រវាងក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តតាកែវ និងក្រុមការងារការិយាល័យនិយ័កម្មមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ ក្នុងការធានាលើស្តង់ដារ និងក្រមសីលធម៌វិជ្ជាជីវៈគិលានុបដ្ឋាក ដើម្បីការពារសុខភាពប្រជាពលរដ្ឋ។

👥 ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តតាកែវ
💙 #CCN #Nurse #TakeoProvince #NursingSupervision #NursingProfessionalStandards

Details

Date:
March 18