- This event has passed.
ក្រុមការងារគណៈគិលានុបដ្ឋាកកម្ពុជា បន្តធ្វេីការចុះអភិបាលការងាររបស់គិលានុបដ្ឋាក នៅតាមសេវាសាធារណៈ និងឯកជន នៅខេត្តកោះកុង
March 29
Event Navigation
- « ការប្រកាសបើកសិក្ខាសាលាស្តីពីការបូកសរុបការងារ២០២៥ និងលើកទិសដៅ ២០២៦ ព្រមទាំងការចែករំលែកបទពិសោធន៍ការងារថែទាំនៃមន្ទីរពេទ្យបង្អែកក្នុងខេត្តកោះកុង របស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកោះកុង
- កិច្ចសកម្មភាពចុះអភិបាលសេវាថែទាំគិលានុបដ្ឋាកជាបន្តបន្ទាប់ ដើម្បីពង្រឹងគុណភាពសេវាសុខាភិបាល ក្រោមការដឹកនាំរបស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តព្រៃវែង »

ក្រុមការងារគណៈគិលានុបដ្ឋាកកម្ពុជា បន្តធ្វេីការចុះអភិបាលការងាររបស់គិលានុបដ្ឋាក នៅតាមសេវាសាធារណៈ និងឯកជន នៅខេត្តកោះកុង ។
ខេត្តកោះកុង៖ នាថ្ងៃអាទិត្យ ១១កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ បានដឹកនាំក្រុមការងារថ្នាក់ជាតិ សហការជាមួយក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកោះកុង ចុះអភិបាលការងារ និងត្រួតពិនិត្យដែនកំណត់នៃការអនុវត្តរបស់គិលានុបដ្ឋាក និងក្រមសីលធម៌វិជ្ជាជីវៈ នៅតាមបណ្ដាសេវាសុខាភិបាលសាធារណៈ និងឯកជន ក្នុងភូមិសាស្ត្រខេត្តកោះកុង។
ការចុះអភិបាលការងារនេះ បានអនុវត្តនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង មណ្ឌលសុខភាព ព្រមទាំងសេវាសុខាភិបាលឯកជននានា ដោយផ្តោតលើការត្រួតពិនិត្យ អាជ្ញាបណ្ណ ដែនកំណត់វិជ្ជាជីវៈ និង ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ របស់សមាជិកគណៈគិលានុបដ្ឋាក។
#CCN


















