Select Page

Loading Events

« All Events

  • This event has passed.

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកភូមិភាគ២ នៃគណៈគិលានុបដ្ឋាកកម្ពុជា

February 21

🏥 កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកភូមិភាគ២ នៃគណៈគិលានុបដ្ឋាកកម្ពុជា 🏥

លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុប ដ្ឋាកជាតិ និងឯកឧត្តមវេជ្ជបណ្ឌិត តឹក សុភាព ​ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងការបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកភូមិភាគ២ នៃគណៈគិលានុបដ្ឋាកកម្ពុជា ដែលចូលរួមរៀបចំដោយ លោក យក់ សុត្ថា ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកភូមិភាគ២ និងសហការី បានដឹកនាំអង្គប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងកំណត់ទិសដៅឆ្នាំ២០២៦។

📅 ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦
🕐 ម៉ោង ០៧:៣០ព្រឹក ដល់ ១៧:០០ល្ងាច
📍 សាលប្រជុំ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តពោធិ៍សាត់
🎯 គោលបំណង៖
✅ បូកសរុបលទ្ធផលការងាររបស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកភូមិភាគ និងខេត្ត-ក្រុងផ្សេងៗ ប្រចាំឆ្នាំ២០២៥
✅ ស្តាប់របាយការណ៍ពីក្រុមប្រឹក្សាខេត្តបាត់ដំបង ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និងមន្ទីរពេទ្យជ័យវរ្ម័ន្មទី៧
✅ ពិភាក្សា និងដោះស្រាយបញ្ហាប្រឈមចម្បងៗដែលបានកើតមានក្នុងឆ្នាំ២០២៥
✅ កំណត់ទិសដៅ និងផែនការបន្តសម្រាប់ឆ្នាំ២០២៦

📚 សារៈសំខាន់៖
អង្គប្រជុំនេះជាឱកាសសំខាន់ក្នុងការពិនិត្យ និងវាយតម្លៃលទ្ធផលការងារ ព្រមទាំងរៀបចំខ្លួនសម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈគិលានុបដ្ឋាកភូមិភាគ ២ ប្រកបដោយប្រសិទ្ធភាព។
💙 រួមគ្នាឆ្លុះបញ្ចាំង និងដើរទៅមុខ ដើម្បីអនាគតនៃវិជ្ជាជីវៈគិលានុបដ្ឋាកកម្ពុជា!

#CCN #Nurse #NursingDevelopment #CCNRegion2

Details

Date:
February 21