- This event has passed.
កិច្ចប្រជុំក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ ស្តីពីដំណើរការរៀបចំការចូលជាសមាជិករបស់គណៈគិលានុបដ្ឋាកកម្ពុជា (CCN) ក្នុងក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកអន្តរជាតិ (ICN)
June 2
Event Navigation

កិច្ចប្រជុំក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ ស្តីពីដំណើរការរៀបចំការចូលជាសមាជិករបស់គណៈគិលានុបដ្ឋាកកម្ពុជា (CCN) ក្នុងក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកអន្តរជាតិ (ICN)។
រាជធានីភ្នំពេញ: នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ ស្តីពីដំណើរការរៀបចំរបស់គណៈគិលានុបដ្ឋាកកម្ពុជា (CCN) ដើម្បីចូលជាសមាជិកនៃក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកអន្តរជាតិ (International Council of Nurses – ICN) ដែលបានប្រព្រឹត្តទៅតាមប្រព័ន្ធនិម្មិត (Zoom Meeting)។
សម្រាប់គោលបំណងនៃកិច្ចប្រជុំខាងលេីគឺមានដូចជា៖
1) របាយការណ៍លទ្ធផលនៃកិច្ចប្រជុំជាមួយក្រុមប្រឹក្សាគិលានុបដ្ឋាកអន្តរជាតិ (ICN) ដែលរាយការណ៍ដោយ លោកស្រី ប្រាក់ ម៉ានីឡា
2) ពិភាក្សាអំពីទិសដៅ និងយុទ្ធសាស្ត្របន្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ ICN
3) កំណត់ផែនការ និងកាលវិភាគសម្រាប់កិច្ចប្រជុំជាផ្លូវការជាមួយប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកអន្តរជាតិ (ICN President)។
តាមរយះប្រសាសន៍ដ៏មានអត្ថន័យរបស់លោកជំទាវសាស្ត្រាចារ្យ គឺថាកិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់គណៈគិលានុបដ្ឋាកកម្ពុជា ក្នុងការពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយសហគមន៍គិលានុបដ្ឋាកអន្តរជាតិ។ ការចូលជាសមាជិករបស់ ICN នឹងក្លាយជាជំហានដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់ស្តង់ដារវិជ្ជាជីវៈគិលានុបដ្ឋាកកម្ពុជា បង្កើនឱកាសនៃការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ ស្របតាមស្តង់ដារអន្តរជាតិ ដើម្បីចូលរួមចំណែកលើកកម្ពស់គុណភាពសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋកម្ពុជា។





