- This event has passed.
ការអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) និងកម្មវិធីចែករំលែកចំណេះដឹងតាម Webinar របស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកភូមិភាគ១
February 27 @ 12:00 pm - 1:00 pm
Event Navigation

ការអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) និងកម្មវិធីចែករំលែកចំណេះដឹងតាម Webinar របស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកភូមិភាគ១
គណៈគិលានុបដ្ឋាកកម្ពុជា សូមជម្រាបជូនដំណឹងដល់ លោកគ្រូ អ្នកគ្រូ ដែលជាគិលានុបដ្ឋាក និងនិស្សិតគិលានុបដ្ឋាកទាំងអស់ឱ្យបានជ្រាបថា ៖
ដោយទទួលបានការអនុញ្ញាតពី លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកភូមិភាគទី១ បានរៀបចំការអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) និងកម្មវិធីចែករំលែកចំណេះដឹងតាម Webinar ក្រោមប្រធានបទ «ភាពត្រឹមត្រូវទាំង ៧ នៃការផ្ដល់ថ្នាំ» ដែលបង្ហាញដោយ លោក ង៉ែត សោភ័ណ អនុប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកភូមិភាគ១ និងជាអនុប្រធានថែទាំ នៃមន្ទីរពេទ្យអង្គឌួង។
📅 ថ្ងៃសុក្រ ១១កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦
🕐 ម៉ោង ១២:០០ ដល់ ១៣:០០ រសៀល
💻 តាមប្រព័ន្ធអនឡាញ (Zoom)
🎯 គោលបំណង៖
✅ ចែករំលែកចំណេះដឹងស្តីពីភាពត្រឹមត្រូវទាំង ៧ នៃការផ្ដល់ថ្នាំ
✅ ការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់គិលានុបដ្ឋាក (CPD)
✅ ធានាសុវត្ថិភាពអ្នកជំងឺតាមរយៈការប្រើប្រាស់ថ្នាំប្រកបដោយភាពត្រឹមត្រូវ
✅ ពង្រឹងសមត្ថភាពគិលានុបដ្ឋាក និងនិស្សិតគិលានុបដ្ឋាក
📝 ចុះឈ្មោះចូលរួម៖
🔗 https://docs.google.com/forms/d/1N5JDAi49D6RYLnhRNc5laDchSfzNb7q6FCiKxhTV4d4/edit
📲 Webinar Group Telegram៖
🔗 https://t.me/ccn13rd
💙 រួមគ្នាពង្រឹងចំណេះដឹងវិជ្ជាជីវៈ ដើម្បីសុវត្ថិភាព និងគុណភាពនៃការថែទាំអ្នកជំងឺ!
#CCN #Nurse #Webinar #MedicationSafety #NursingEducation #គណៈគិលានុបដ្ឋាកកម្ពុជា