Select Page

Loading Events

« All Events

  • This event has passed.

ការអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) តាមរយៈប្រព័ន្ធនិម្មិត (Zoom Meeting) របស់គណៈគិលានុបដ្ឋាកកម្ពុជា

April 25

ការអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) តាមរយៈប្រព័ន្ធនិម្មិត (Zoom Meeting) របស់គណៈគិលានុបដ្ឋាកកម្ពុជា។

ភ្នំពេញ, ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ បានចូលរួមជា
អធិបតីភាពដ៏ខ្ពង់ខ្ពស់ដែលបានរៀបចំវគ្គបណ្តុះបណ្តាលដោយក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកភូមិភាគ១។

​ប្រធានបទ៖ យុទ្ធសាស្ត្រក្នុងការរក្សាបុគ្គលិកក្នុងវិស័យថែទាំអ្នកជំងឺ ក្នុងបរិបទការងារដែលមានសម្ពាធខ្ពស់ ប្រកបដោយនិរន្តរភាព

វាគ្មិនកិត្តិយស៖ លោកគិលានុបដ្ឋាក ង៉ែត ចាន់ថុង មកពី International SOS (Cambodia)

​កម្មវិធីនេះទទួលបានការចូលរួមប្រមាណ ១,០៩៧ នាក់ មកពីមន្ទីរពេទ្យរដ្ឋ ឯកជន និងគ្រឹះស្ថានសិក្សានានា។

ដើម្បីរួមគ្នាស្វែងយល់ពី៖
✅ ភាពខុសគ្នារវាង Stress និង Burnout
✅ យុទ្ធសាស្ត្រដោះស្រាយសម្ពាធការងារក្នុងវិស័យថែទាំ
✅ ការលើកកម្ពស់សុខុមាលភាព

​គណៈគិលានុបដ្ឋាកកម្ពុជា នៅតែបន្តបេសកកម្មការអភិវឌ្ឍវិជ្ជាជីវៈបន្ត សមាជិក ដើម្បីសុខមាលភាពប្រជាជន!

​#CCN #NursingCambodia #CPD #Webinar #គិលានុបដ្ឋាកកម្ពុជា

Details

Date:
April 25