- This event has passed.
ការអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) និងកម្មវិធីចែករំលែកចំណេះដឹងតាម Webinar របស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកភូមិភាគ១
March 27
Event Navigation

ការអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) និងកម្មវិធីចែករំលែកចំណេះដឹងតាម Webinar របស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកភូមិភាគ១
គណៈគិលានុបដ្ឋាកកម្ពុជា សូមជម្រាបជូនដំណឹងដល់ លោកគ្រូ អ្នកគ្រូ ដែលជាគិលានុបដ្ឋាក និងនិស្សិតគិលានុបដ្ឋាកទាំងអស់ឱ្យបានជ្រាបថា ៖
ដោយទទួលបានការអនុញ្ញាតពី លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកភូមិភាគទី១ បានរៀបចំការអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) និងកម្មវិធីចែករំលែកចំណេះដឹងតាម Webinar ក្រោមប្រធានបទ « ប្រេវ៉ាឡង់ និងកត្តាហានិភ័យដែលពាក់ព័ន្ធសម្រាប់ការចង្អោរ និងក្អួតក្រោយការវះកាត់ (PONV) » ដែលបង្ហាញដោយ លោក ពា វុទ្ធី គិលានុបដ្ឋាកឯកទេសដាក់ថ្នាំសណ្ដំ បម្រើការនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព និងជាសហស្ថាបនិក(Co-founder) MyCare
📆 ថ្ងៃសុក្រ ៩កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦
⏰ ម៉ោង ១២:០០ ដល់ ១៣:០០ រសៀល
💻 តាមប្រព័ន្ធអនឡាញ (Zoom)
🎯 គោលបំណង៖
✅ ចែករំលែកចំណេះដឹងស្តីពីប្រេវ៉ាឡង់ និងកត្តាហានិភ័យដែលពាក់ព័ន្ធសម្រាប់ការចង្អោរ និងក្អួតក្រោយការវះកាត់
✅ ដើម្បីកំណត់និយមន័យនៃ PONV
✅ ដើម្បីកំណត់ចំនួនអ្នកជំងឺដែលមាន PONV ក្នុងរយៈពេល ២៤ ម៉ោងដំបូងក្រោយការវះកាត់ក្នុងចំណោមអ្នកជំងឺដែលឆ្លងកាត់ប្រភេទផ្សេងៗនៃនីតិវិធីវះកាត់
✅ ដើម្បីកំណត់កត្តាហានិភ័យដែលទាក់ទងនឹងការកើតឡើងនៃ PONV កាន់តែខ្លាំង
✅ ធានាសុវត្ថិភាព និងភាពផាសុករបស់អ្នកជំងឺក្រោយពេលវះរួច
✅ ពង្រឹងសមត្ថភាពគិលានុបដ្ឋាក និងនិស្សិតគិលានុបដ្ឋាក
✅ ការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់គិលានុបដ្ឋាក (CPD)
Webinar Group Telegram៖
https://t.me/ccn13rd
រួមគ្នាពង្រឹងចំណេះដឹងវិជ្ជាជីវៈ ដើម្បីសុវត្ថិភាព និងគុណភាពនៃការថែទាំអ្នកជំងឺ!
#CCN #Nursing_Professional #Webinar #CPD