Select Page

Loading Events

« All Events

  • This event has passed.

ការអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) និងកម្មវិធីចែករំលែកចំណេះដឹងតាម Webinar របស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកភូមិភាគ១ នៃគណៈគិលានុបដ្ឋាកកម្ពុជា

February 27

ការអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) និងកម្មវិធីចែករំលែកចំណេះដឹងតាម Webinar របស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកភូមិភាគ១ នៃគណៈគិលានុបដ្ឋាកកម្ពុជា។

រាជធានីភ្នំពេញ: នៅរសៀលថ្ងៃសុក្រ ១១កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ បានអញ្ជើញជាអធិបតីក្នុងការបើកវគ្គបណ្តុះបណ្តាលការអភិវឌ្ឍវិជ្ជាជីវៈប ន្ត (CPD) និងកម្មវិធីចែករំលែកចំណេះដឹងតាម Webinar ក្រោមប្រធានបទ «ភាពត្រឹមត្រូវទាំង ៧ នៃការផ្ដល់ថ្នាំ» រៀបចំដោយក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកភូមិភាគទី១ ដែលបានដឹកនាំដោយលោកបណ្ឌិតគិលានុបដ្ឋាក វ៉ន រ៉ានី ជាប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកភូមិភាគទី១ ហើយកម្មវិធី Webinar ខាងលើបានដំណើរការរយៈពេល ១ ម៉ោង ប្រកបដោយកិច្ចពិភាក្សាសំណួរ–ចម្លើយយ៉ាងសកម្ម រវាងវាគ្មិន និងអ្នកចូលរួម ដែលមានសាស្ត្រាចារ្យ/សាស្ត្រាចារ្យជំនួយ បុគ្គលិកសុខាភិបាល គិលានុបដ្ឋាក និងនិស្សិត មកពីទូទាំងប្រទេស ចំនួនសរុប ៦៨៣ នាក់ ចូលរួម។

ចំពោះសមាសភាពអ្នកចូលរួមតាមស្ថាប័ន៖
• មន្ទីរពេទ្យរដ្ឋ ៥០៧ នាក់
• មន្ទីរពេទ្យងកជន ៩០ នាក់
• សាកលវិទ្យាល័យ ១២ នាក់
• និស្សិត ៦១ នាក់
• ក្រសួងសុខាភិបាល 0១ នាក់
• មន្ទីរសុខាភិបាល ៨ នាក់
• មណ្ឌលសុខភាព ០២ នាក់
• JICA ០២ នាក់

សម្រាប់គោលបំណងសំខាន់ៗនៃបទបង្ហាញរួមមាន៖
• ចែករំលែកចំណេះដឹងស្តីពីភាពត្រឹមត្រូវទាំង ៧ នៃការផ្ដល់ថ្នាំ
1. អ្នកជំងឺត្រឹមត្រូវ = RIGHT PATIENT
2. ថ្នាំត្រឹមត្រូវ = RIGHT MEDICATION
3. ចំនួន រឺ កំរិតថ្នាំត្រឹមត្រូវ = RIGHT DOSE
4. ផ្លូវផ្តល់ថ្នាំត្រឹមត្រូវ = RIGHT ROUTE
5. ពេលវេលាផ្តល់ថ្នាំត្រឹមត្រូវ = RIGHT TIME
6. ហេតុផលផ្តល់ថ្នាំត្រឹមត្រូវ = RIGHT REASON
7. ការកត់ត្រាត្រឹមត្រូវ = RIGHT DOCUMENTATION

• ការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់គិលានុបដ្ឋាក (CPD)
• ធានាសុវត្ថិភាពអ្នកជំងឺតាមរយៈការប្រើប្រាស់ថ្នាំប្រកបដោយភាពត្រឹមត្រូវ
• ពង្រឹងសមត្ថភាពគិលានុបដ្ឋាក និងនិស្សិតគិលានុបដ្ឋាក

ជាទីបញ្ចប់ លោកបណ្ឌិតគិលានុបដ្ឋាក វ៉ន រ៉ានី បានថ្លែងអំ ណរគុណដល់វាគ្មិន និងបងប្អូនសមាជិកសមាជិកាទាំងអស់ដែលបានចំណាយពេលចូលរួម និងបានសំណូមដល់បងប្អូនគិលានុប ដ្ឋាកទាំងអស់ ត្រូវបន្តអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន និងចែករំលែកចំណេះដឹង ដែលជាគ្រឹះដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាពថែទាំ ដើម្បីសុខមាលភាពប្រជាជនកាន់តែប្រសើរ។

សូមបញ្ជាក់ផងដែរថា បទបង្ហាញខាងលើគឺបានបង្ហាញដោយ លោក ង៉ែត សោភ័ណ ជាអនុប្រធានក្រុមប្រឹក្សាគណៈគិលានុប ដ្ឋាកភូមិភាគទី១ និងជាអនុប្រធានថែទាំនៃមន្ទីរពេទ្យព្រះអង្គឌួង។

រៀបចំដោយ | Organized by:ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកភូមិភាគទី១

#CCN#

Details

Date:
February 27