Select Page

Loading Events

« All Events

  • This event has passed.

ការពិនិត្យវឌ្ឍនភាពនៃការប្រជុំបូកសរុបនិងសម្រេចរបស់ក្រុមការងារស្ម័គ្រចិត្តដែលបានអនុវត្តការរៀបចំផែនការយុទ្ធសាស្ត្រ ឆ្នាំ២០២៦-២០៣០ នៃគណៈគិលានុបដ្ឋាកកម្ពុជា។

April 4

ការពិនិត្យវឌ្ឍនភាពនៃការប្រជុំបូកសរុបនិងសម្រេចរបស់ក្រុមការងារស្ម័គ្រចិត្តដែលបានអនុវត្តការរៀបចំផែនការយុទ្ធសាស្ត្រ ឆ្នាំ២០២៦-២០៣០ នៃគណៈគិលានុបដ្ឋាកកម្ពុជា។

ដោយមានការឆ្លៀតពេលវេលានៃរសៀលថ្ងៃសៅរ៍ ២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែ មេសា ឆ្នាំ២០២៦ លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិអាណត្តិទី៣ បានអញ្ជើញចូលរួមពិនិត្យវឌ្ឍនភាពនៃការប្រជុំបូកសរុបនិងសម្រេចរបស់ក្រុមការងារស្ម័គ្រចិត្តដែលបានអនុវត្តការរៀបចំផែនការយុទ្ធសាស្ត្រ ឆ្នាំ ២០២៦ -២០៣០ គឺបានដឹកនាំដោយ លោក ខូវ ប្រុស អគ្គលេខាធិការក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ ក្នុងការចូលរួមការប្រជុំយ៉ាងសកម្ម ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រ ឆ្នាំ២០២៦-២០៣០ តាមរយៈប្រព័ន្ធ zoom អនឡាញ និងប្រជុំផ្ទាល់នៅក្នុងរយះពេលជិត មួយឆ្នាំកន្លងមកនេះ ដោយការប្រជុំផ្ទាល់គឺធ្វើឡើងនៅមន្ទីរពេទ្យកាល់ម៉ែត ។

🎯 គោលបំណងសំខាន់ៗនៃការពិនិត្យ និងការប្រជុំខាងលើ៖
1.ពិនិត្យ និងកែសម្រួល៖ ខ្លឹមសារលម្អិតនៃសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ ឆ្នាំ២០២៦-២០៣០។
2.ប្រមូលធាតុចូល៖ បូកសរុប និងដកស្រង់គំនិតល្អៗពីសមាជិកចូលរួមទាំងអស់ដើម្បីភាពគ្រប់ជ្រុងជ្រោយ។
3.វិភាគ SWOT ៖ ស្វែងរកចំណុចខ្លាំង ចំណុចខ្សោយ ឱកាស និងការគំរាមកំហែង ដើម្បីកំណត់វិសាលភាពការងារអាទិភាព។
4.កំណត់គោលដៅ ៖ ពិភាក្សា និងកំណត់ទិសដៅច្បាស់លាស់សម្រាប់ការយកទៅអនុវត្ត។
5.ស្តាប់អនុសាសន៍៖ ទទួលយកការណែនាំពីទីប្រឹក្សាជំនាញ ដើម្បីរុញច្រានផែនការនេះឱ្យចេញជាផ្លែផ្កា និងមានប្រសិទ្ធភាពខ្ពស់។
6.បង្កើតយន្តការ៖ កំណត់វិធីសាស្ត្រតាមដាន និងវាយតម្លៃ លើការអនុវត្តផែនការនាពេលអនាគត។

📚 សារៈសំខាន់៖
ការប្រជុំនាថ្ងៃនេះ គឺបានវាយតម្លៃនៃការរៀបចំផែនការយុទ្ធសាស្ត្រប្រហែលជា ៨៥% និងជាជំហានគន្លឹះដ៏មានតម្លៃក្នុងការកសាងផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ (២០២៦–២០៣០) ក្នុងគោលដៅពង្រឹងស្តង់ដារ គុណភាព និងកិត្យានុភាពនៃវិជ្ជាជីវៈគិលានុបដ្ឋាកនៅព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែប្រសើរឡើង។

ជាកិច្ចបញ្ចប់លោកប្រធាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈរៀបចំ អ្នកជំនាញ និងក្រុមការងារស្ម័គ្រចិត្តទាំងអស់គ្នា ដែលបានចូលរួមគាំទ្រ និងចូលរួមយ៉ាងសកម្ម ធ្វើឲ្យកិច្ចការងារនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យនាពេលខាងមុខនេះ និងសូមជូនពរដល់អ្នកគ្រប់គ្នាសូមឲ្យទទួលបានសុខភាពល្អ សុភមង្គល និងជោគជ័យក្នុងភារកិច្ចការងារទាំងអស់។

👥 ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ

💙រួមគ្នាកសាងផែនការយុទ្ធសាស្ត្រដើម្បីអនាគតដ៏រុងរឿង
នៃវិជ្ជាជីវៈគិលានុបដ្ឋាកកម្ពុជា!

#CCN #Nurse #StrategicPlan2026_2030 #NursingDevelopment #NursingProfessionalStandards

Details

Date:
April 4