- This event has passed.
ការពង្រឹងគុណភាពនៃការថែទាំ តាមរយៈការអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) របស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកំពង់ចាម។
May 30
Event Navigation

ការពង្រឹងគុណភាពនៃការថែទាំ តាមរយៈការអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) របស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកំពង់ចាម។
ខេត្តកំពង់ចាមៈ នារសៀលថ្ងៃសៅរ៍ ១៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តកំពង់ចាម លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ បានអញ្ជើញចូលរួមផ្តល់មតិសំណេះសំណាល និងចំណាប់អារម្មណ៍ក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD)» ដែលរៀបចំដោយក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកំពង់ចាម។
កម្មវិធីនេះត្រូវបានប្រកាសបើកជាផ្លូវការក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិត វ៉ា សាវុធ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម ដោយផ្តោតលើប្រធានបទសំខាន់ «ការរួមបញ្ចូលក្រមសីលធម៌ ភស្តុតាង និងការប៉ាន់ប្រមាណ ដើម្បីកែលម្អគុណភាពនៃការថែទាំ»។
ក្នុងឱកាសនោះ លោកប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ បានចែករំលែកចំណេះដឹង និងបទពិសោធន៍ជាច្រើនពាក់ព័ន្ធនឹង៖
1) ក្រមសីលធម៌គិលានុបដ្ឋាក (Nursing Ethics)
2) ការប្រើប្រាស់ភស្តុតាងក្នុងការថែទាំ (Evidence-Based Practice in Nursing)
3) ការប៉ាន់ប្រមាណក្នុងការថែទាំ (Nursing Assessment)
វគ្គបណ្តុះបណ្តាលនេះ មានអ្នកចូលរួមផ្ទាល់ចំនួន ៦០នាក់ និងចូលរួមតាមប្រព័ន្ធ Zoom Online ចំនួន ៧៣នាក់ ដែលជាគិលានុបដ្ឋាក និងបុគ្គលិកសុខាភិបាលមកពីមន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យស្រុក មណ្ឌលសុខភាព និងសេវាសុខាភិបាលឯកជននានាក្នុងខេត្តកំពង់ចាម។
✨ កម្មវិធីនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពវិជ្ជាជីវៈ លើកកម្ពស់ការអនុវត្តការថែទាំប្រកបដោយក្រមសីលធម៌ និងផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ ដើម្បីធានាបាននូវគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់សម្រាប់អ្នកជំងឺ និងសហគមន៍។
#CambodianCouncilOfNurses
#CPD
#NursingEthics #EvidenceBasedPractice #NursingAssessment #QualityOfCare































