Select Page

Loading Events

« All Events

  • This event has passed.

ការប្រជុំស្ដីពីវឌ្ឍនៈភាពការងារ ឆ្នាំ២០២៥ និងផែនការទិសដៅឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកំពង់ឆ្នាំង

March 27

ការប្រជុំស្ដីពីវឌ្ឍនៈភាពការងារ ឆ្នាំ២០២៥ និងផែនការទិសដៅឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកំពង់ឆ្នាំង។

ខេត្តកំពង់ឆ្នាំង: ថ្ងៃសុក្រ ៩កើយ ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនិងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ក្រោយពីទទួលបានការអនុញ្ញាតអំពី លោក ជា សុភក្រ្តមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ លោកអនុបណ្ឌិត ម៉ម ម៉ាល័យ ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងដាក់ចេញនូវទិសដៅ ការងារសំខាន់ៗសម្រាប់ឆ្នាំ២០២៦ ដើម្បីបន្តលើកកម្ពស់គុណភាពសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ។

🌟 សមិទ្ធផលគួរឱ្យមោទនភាពក្នុងឆ្នាំ២០២៥៖
✅ ការចូលរួមយ៉ាងសកម្មនៅគ្រប់មូលដ្ឋានសុខាភិបាលទូទាំងខេត្ត។
✅ មន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ ៤ និងលេខ ៥ ក្នុងការប្រឡងប្រណាំងថ្នាក់ជាតិ។
✅ ការពង្រឹងក្រមសីលធម៌ និងវិជ្ជាជីវៈគិលានុបដ្ឋាកបានយ៉ាងល្អប្រសើរ ដោយពុំមានបុគ្គលិកណាម្នាក់រងវិន័យឡើយ។
✅ ជំរុញការបណ្ដុះបណ្ដាល និងអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) ដល់សមាជិកជាប្រចាំ។

🚀 ទិសដៅការងារបន្តឆ្នាំ២០២៦៖
ក្រុមប្រឹក្សាគណៈខេត្តកំពង់ឆ្នាំងនឹងបន្តពង្រឹងការអនុវត្ត៖

1️⃣ ពង្រឹងការអនុវត្តការថែទាំនៅគ្រប់មូលដ្ឋានសុខាភិបាល។
2️⃣ ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈឱ្យបានហ្មត់ចត់ និងត្រឹមត្រូវតាមច្បាប់។
3️⃣ ការអភិវឌ្ឍចំណេះដឹង និងសមត្ថភាពគិលានុបដ្ឋាក-យិកា ឱ្យទាន់សម័យកាល។

💡 យើងទាំងអស់គ្នា ប្ដេជ្ញានឹងបន្តខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីធានាថា “គិលានុបដ្ឋាកគ្រប់រូប គឺជាបង្អែកដ៏កក់ក្ដៅ និងមានជំនាញច្បាស់លាស់សម្រាប់អ្នកជំងឺ”។

#CCN

Details

Date:
March 27