Select Page

Loading Events

« All Events

  • This event has passed.

ការប្រជុំពិភាក្សា និងផ្តល់ការសម្ភាសន៍អំពីការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងវិជ្ជាជីវៈគិលានុបដ្ឋាក​របស់គណៈគិលានុបដ្ឋាកកម្ពុជា

March 19

ការប្រជុំពិភាក្សា និងផ្តល់ការសម្ភាសន៍អំពីការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងវិជ្ជាជីវៈគិលានុបដ្ឋាក​របស់គណៈគិលានុបដ្ឋាកកម្ពុជា

រាជធានីភ្នំពេញៈ ថ្ងៃព្រហស្បតិ៍ ១កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ លោក ជា សុភក្ត្រមុនីរ័ត្ន ​ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ បានដឹកនាំក្រុមការងារលេខាដ្ឋាននៃគណៈគិលានុបដ្ឋាកកម្ពុជា បើកការប្រជុំពិភាក្សា និង​ផ្តល់​ការ​សម្ភាស​ន៍អំពីការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងវិជ្ជាជីវៈគិលានុបដ្ឋាក​របស់គណៈគិលានុបដ្ឋាកកម្ពុជា ដោយការជំនួបលើកទី១ ជាមួយលោកស្រីក្យូតូ-ស៊ីម៉ាដា, សាដាតូស៊ី ម៉ាតស៊ូអូកា និងម៉ារី ណាហ្គាយ តំណាងការិយាល័យសហប្រតិបត្តិការ សុខភាពពិភពលោក វិទ្យាស្ថានសន្តិសុខសុខាភិបាលជប៉ុន(JIHS) អមដោយលោកស្រី ហ៊ីរ៉ូមី ហ៊ីហ្គាស៊ី, ណូរីកូ ហ្វូជីតា និងអាតស៊ូកូ អ៊ីម៉ូតូ តំណាងសាលាដែលបានបញ្ចប់ការសិក្សាផ្នែកវេជ្ជសាស្ត្រត្រូពិច និងសុខភាពពិភពលោក សកលវិទ្យា​ល័យណាហ្គាសាគី ដែលការប្រជុំនេះគឺបានធ្វើនៅលេខាដ្ឋាននៃគណៈគិលានុបដ្ឋាកកម្ពុជា។

ជាកិច្ចចាប់ផ្តើមលោកស្រី ហ៊ីរ៉ូមី ហ៊ីហ្គាស៊ី, ណូរីកូ ហ្វូជីតា និងអាតស៊ូកូ អ៊ីម៉ូតូ​ បានស្វាគមន៍និងថ្លែងអំណរគុណ ដល់លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា ដែលបានលះបង់ពេលវេលាដ៏មានតម្លៃ និងឆ្លៀតពេលពីការមមារញឹករបស់លោក ក្នុងការប្រជុំពិភាក្សា និងផ្តល់បទសម្ភាសន៍ ដល់ក្រុមការងាររបស់លោកស្រី ដោយលោកស្រីបានលើកឡើងពីការពង្រឹងប្រព័ន្ធគ្រប់គ្រងវិជ្ជាជីវៈគិលានុបដ្ឋាក ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាល សុវត្ថិភាពអ្នកជំងឺ និងសមត្ថភាពវិជ្ជាជីវៈរបស់គិលានុបដ្ឋាក ហើយការសម្ភាសន៍/ពិភាក្សានេះ ត្រូវបានរៀបចំឡើងដើម្បីប្រមូលព័ត៌មាន ទស្សនៈ និងបទពិសោធន៍ពីអ្នកពាក់ព័ន្ធ ស្តីពីស្ថានភាពបច្ចុប្បន្ន បញ្ហាប្រឈម និងឱកាសក្នុងការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងវិជ្ជាជីវៈគិលានុបដ្ឋាកនៅកម្ពុជា។

ជាមួយគ្នានេះលោកស្រីបានលើកពីគោលបំណងសំខាន់ៗនៃកិច្ចប្រជុំនិងការសម្ភាសន៍មួយចំនួនដូចខាងក្រោម៖
• សិក្សាអំពីស្ថានភាពបច្ចុប្បន្ននៃប្រព័ន្ធចុះបញ្ជី និងផ្តល់អាជ្ញាបណ្ណគិលានុបដ្ឋាក
• ពិនិត្យអំពីការគ្រប់គ្រងឧបករណ៍ និងលំហូរទិន្នន័យពាក់ព័ន្ធនឹងការចុះបញ្ជី និងអាជ្ញាបណ្ណ
• ស្វែងយល់អំពីវិសាលភាពនៃការអនុវត្តវិជ្ជាជីវៈ និងការអនុវត្តស្តង់ដារ
• ពិនិត្យអំពីការអភិវឌ្ឍវិជ្ជាជីវៈបន្ត
• សិក្សាអំពីការគ្រប់គ្រងករណីប្រព្រឹត្តខុសវិជ្ជាជីវៈ និងវិធានការវិន័យ
• កំណត់បញ្ហាប្រឈម ដំណោះស្រាយ និងអាទិភាពសម្រាប់ការពង្រឹងប្រព័ន្ធនាពេលអនាគត

ជាចុងក្រោយលោក ជា សុភក្ត្រមុនីរ័ត្ន បានលើកឡើងថា ការផ្តល់ព័ត៌មាន និងទស្សនៈសំខាន់ៗ សម្រាប់ការយល់ដឹងអំពីស្ថានភាពបច្ចុប្បន្ននៃប្រព័ន្ធគ្រប់គ្រងវិជ្ជាជីវៈគិលានុបដ្ឋាកនៅកម្ពុជាគឺមានវឌ្ឍភាពការងារជាច្រើននឹងជាលទ្ធផលដែលទទួលបាន បង្ហាញថា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ប៉ុន្តែក៏នៅមានបញ្ហាប្រឈមមួយចំនួនដែលត្រូវការការពង្រឹងបន្ថែម ដោយក្នុងនោះត្រូវមានការពង្រឹងប្រព័ន្ធចុះបញ្ជី អាជ្ញាបណ្ណ ទិន្នន័យ វិសាលភាពអនុវត្តវិជ្ជាជីវៈ ការអប់រំបន្ត និងវិន័យវិជ្ជាជីវៈ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងសុវត្ថិភាពអ្នកជំងឺ ស្របតាម​គោលនយោបាយ​របស់ក្រសួងសុខាភិបាល។

#CCN#

Details

Date:
March 19