Select Page

Loading Events

« All Events

  • This event has passed.

ការប្រជុំប្រចាំខែមីនា ឆ្នាំ២០២៦ សម្រាប់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ។

March 16

ការប្រជុំប្រចាំខែមីនា ឆ្នាំ២០២៦ សម្រាប់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ។

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃចន្ទ័ ១៣ រោច​ខែ ផល្គុន ឆ្នាំម្សាញ់​​ ព.ស ២៥៦៩​ត្រូវនឹងថ្ងៃ ចន្ទ ទី ១៦​ ខែ មីនា ឆ្នាំ២០២៦ ដោយមាន ការអនុញ្ញាតពីលោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិអាណត្តិទី៣ លោកស្រី គីម ម៉ៅ ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យគន្ធបុប្ផា បានដឹកនាំនិងបើកអង្គប្រជុំប្រចាំខែមីនា ឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាគណៈគិលានបុដ្ឋាកមន្ទីរពេទ្យគន្ធបុប្ផា ។

ជាកិច្ចចាប់ផ្តើមនៃអង្គប្រជុំ លោកស្រី គីមម៉ៅ ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យគន្ធបុប្ផា បានធ្វើការសំណេះសំណាលនិងសូមថ្លែងអំណរគុណដល់ក្រុមការងារដែលបានខិតខំធ្វើការដោយសហការគ្នាបានយ៉ាងល្អ និងបានលើកពីគោលបំណងក្នុងការប្រជុំដូចខាងក្រោមៈ

១/ លើកទឹកចិត្តអោយបុគ្គលិកថ្មីចុះបញ្ជិកានឹងបន្តអជ្ញាបណ្ណចំពោះសមាជិកចាស់
២/ ពង្រឹងនឹងអនុវត្តក្រមសីលធម៌វិជ្ជាជីវះ
៣/​​ លើកទឹកចិត្តអោយមានការបណ្តុះបណ្តាលបន្ត
៤/ ដោះស្រាយបញ្ហាប្រឈមផ្សេង​ៗនិងស្វែងរកដំណោះស្រាយស្រមស្របនឹងមានប្រសិទ្ធភាព
៥/ រៀបចំផែនការសកម្មភាពបណ្តុះបណ្តាលអោយកាន់ប្រសើរឡើងដើម្បី CPD

#CCN#

Details

Date:
March 16