- This event has passed.
ការបើកអង្គប្រជុំប្រចាំខែមីនានិងគ្រោងសកម្មភាពការងារខែ មេសា សម្រាប់ឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកំពង់ចាម។
April 8
Event Navigation
- « ការចូលរួមវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់រៀងរាល់ថ្ងៃអង្គារក្នុងសប្តាហ៍នីមួយៗ លើប្រធានបទ« ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» នៃក្រសួងសុខាភិបាល
- ថ្នាក់ដឹកនាំ និងបុគ្គលិកនៃគណៈគិលានុបដ្ឋាកកម្ពុជា ទាំងអស់សូមគោរពជូនពរឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងឱកាសឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ »

ការបើកអង្គប្រជុំប្រចាំខែមីនានិងគ្រោងសកម្មភាពការងារខែ មេសា សម្រាប់ឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកំពង់ចាម។
ខេត្តកំពង់ចាម: ៖ នាថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ក្រោយពីបានការអនុញ្ញាតពីលោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា លោក ប៉ូ លីម៉ា ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកំពង់ចាម បានបើកអង្គប្រជុំប្រចាំខែមីនាសម្រាប់ឆ្នាំ២០២៦ ដែលមាន សមាសភាពដូចជា លោក លោកស្រី អនុប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកំពង់ចាម និងសមាជិកក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកំពង់ចាម សរុបចំនួន ១២នាក់ (ចូលរួមផ្ទាល់ ១០នាក់ និងចូលរួមតាមOnline ០២នាក់) នៅការិយាល័យក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកំពង់ចាម នៃមន្ទីរសុខាភិបាលរដ្ឋបាលខេត្តកំពង់ចាម។
តាមរយៈការជំនួបក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកំពង់ចាម គឺបានរៀបចំការប្រជុំប្រចាំខែ ការរៀបចំ ដំណើរការចុះអភិបាលសមាជិកគណៈគិលានុបដ្ឋាកតាមមូលដ្ឋាន និងការត្រៀមលក្ខណៈរៀបចំសិក្ខាសាលាស្តីពីការអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត (CPD)។
ជាលទ្ធផលក្រុមការងារបានកំណត់៖
-បន្តសកម្មភាព និងជម្រុញការចុះបញ្ជិកា និងបន្តអាជ្ញាបណ្ណដល់សមាជិក។
-ការអភិបាលផ្តោតលើ ការពិនិត្យអាជ្ញាបណ្ណ សុពលភាពអាជ្ញាបណ្ណ និងការផ្សព្វផ្សាយលើ ច្បាប់ស្តីពីការគ្រប់គ្រងច្បាប់ស្តីពីអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ក្រមសីលធម៌គិលានុបដ្ឋាក និងដែនកំណត់វិជ្ជាជីវៈគិលានុបដ្ឋាក និងបញ្ហាប្រឈម។
-សិក្ខាសាលាស្តីពីការអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត (CPD) គ្រោងនឹងរៀបចំនាថ្ងៃទី 25 មេសា ឆ្នាំ 2026។
#CCNA





