- This event has passed.
ការចូលរួមសន្និសីទគិលានុបដ្ឋាកអន្តរជាតិលើកទី២៩ រវាងម៉ាឡេស៊ី-សិង្ហបុរី (29th JMSNC) ២០២៦
August 12 - August 14
Event Navigation

ការចូលរួមសន្និសីទគិលានុបដ្ឋាកអន្តរជាតិលើកទី២៩ រវាងម៉ាឡេស៊ី-សិង្ហបុរី (29th JMSNC) ២០២៦ ។
ដោយបានការអនុញ្ញាតពីលោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា លោក ខូវ ប្រុស អគ្គលេខាធិការ ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ បានចូលរួមក្នុងសន្និសីទគិលានុបដ្ឋាកអន្តរជាតិលើកទី២៩ រវាងម៉ាឡេស៊ី-សិង្ហបុរី ក្រោមមូលបទបទ “កម្លាំងពលកម្មគិលានុបដ្ឋាកប្រកបដោយចីរភាព៖ ភាពជាអ្នកដឹកនាំ សុខុមាលភាព ឧត្តមភាពវិជ្ជាជីវៈ និងការថែទាំផ្តោតលើអ្នកជំងឺក្នុងយុគសម័យឌីជីថល – ច្នៃប្រឌិតថ្ងៃនេះ ការថែទាំកាន់តែឆ្លាតវៃនៅថ្ងៃស្អែក”។
📅 ១២-១៤ សីហា ២០២៦
📍 ទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី
🎯 ចំណុចសំខាន់ៗពីសន្និសីទរួមមាន៖ ភាពជាអ្នកដឹកនាំ និងការលើកកម្ពស់វិជ្ជាជីវៈ ដើម្បីរក្សាបុគ្គលិកគិលានុបដ្ឋាកឱ្យនៅបម្រើការងារយូរអង្វែង ការត្រៀមខ្លួនទប់ទល់គ្រោះមហន្តរាយ និងភាពធន់នៃសហគមន៍ក្នុងយុគសម័យឌីជីថល គំរូភាពជាអ្នកដឹកនាំសម្រាប់ការព្យាបាល និងសុខុមាលភាពបុគ្គលិក គំនិតផ្តួចផ្តើមមន្ទីរពេទ្យឆ្លាតវៃ និងបច្ចេកវិទ្យាកាត់បន្ថយបន្ទុកការងារគិលានុបដ្ឋាក ការស្រាវជ្រាវ និងបច្ចេកវិទ្យា AI សម្រាប់ការថែទាំច្បាស់លាស់ ការលើកកម្ពស់ស្តង់ដារវិជ្ជាជីវៈ និងតួនាទីគិលានុបដ្ឋាកឯកទេស យុទ្ធសាស្ត្រកិលានុបដ្ឋាកជាតិម៉ាឡេស៊ីរយៈពេល១០ឆ្នាំ (២០២៦-២០៣៦) ព្រមទាំងទស្សនកិច្ចសិក្សានៅមន្ទីរពេទ្យជាតិ ដែលបានបង្ហាញពីការអនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងការថែទាំសុខភាព។
📚 សារៈសំខាន់៖
ការចូលរួមក្នុងសន្និសីទនេះបានផ្តល់នូវចំណេះដឹង និងបទពិសោធន៍ថ្មីៗពីតំបន់អាស៊ាន និងសកលលោក ដែលនឹងជាមូលដ្ឋានសំខាន់សម្រាប់ការអភិវឌ្ឍផែនការយុទ្ធសាស្ត្រ ២០២៦-២០៣០ របស់ CCN រួមទាំងក្របខណ្ឌសមត្ថភាពស្នូល (CCF) ប្រព័ន្ធអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត (CPD) និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ កិច្ចការថែរក្សាវិជ្ជាជីវៈ ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ និងគំរូភាពជាអ្នកដឹកនាំចម្រុះ នឹងត្រូវយកមកសិក្សា និងសម្របតាមបរិបទជាក់ស្តែងរបស់កម្ពុជា។






