Select Page

Loading Events

« All Events

  • This event has passed.

ការចូលរួមក្នុងពិធីប្រកាសដាក់អោយអនុវត្តជាផ្លូវការគោលនយោបាយ និងផែនការយុទ្ធសាស្ត្រជាតិ ស្តីពីសល្យសាស្ត្រ សម្ភព និងសណ្តំ ក្នុងមូលដ្ឋានសុខាភិបាល ២០២៦-២០៣៥

April 2

ការចូលរួមក្នុងពិធីប្រកាសដាក់អោយអនុវត្តជាផ្លូវការគោលនយោបាយ និងផែនការយុទ្ធសាស្ត្រជាតិ ស្តីពីសល្យសាស្ត្រ សម្ភព និងសណ្តំ ក្នុងមូលដ្ឋានសុខាភិបាល ២០២៦-២០៣៥។

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ០២ ខែមេសា ឆ្នាំ២០២៦ លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា បានអញ្ជើញចូលរួមក្នុង ពិធីប្រកាសដាក់អោយអនុវត្តជាផ្លូវការគោលនយោបាយ និងផែនការយុទ្ធសាស្ត្រជាតិ ស្តីពីសល្យសាស្ត្រ សម្ភព និងសណ្តំ ក្នុងមូលដ្ឋានសុខាភិបាល ២០២៦- ២០៣៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមទាំងថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងមានការចូលរួមពីដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ព្រមទាំងអ្នកជំនាញវិស័យសុខាភិបាលជាច្រើនរូបទៀត។

នៅក្នុងពិធីខាងលើនេះគឺមានគោលបំណងសំខាន់ណាស់ក្នុងការផ្សព្វផ្សាយ និងដាក់អោយអនុវត្តជាផ្លូវការនូវគោលនយោ បាយ និងផែនការយុទ្ធសាស្ត្រថ្មី ដែលផ្តោតលើការពង្រឹងគុណ ភាព និងសុវត្ថិភាពនៃសេវាសល្យសាស្ត្រ សម្ភព និងសណ្តំ នៅគ្រប់កម្រិតនៃមូលដ្ឋានសុខាភិបាល ដើម្បីឆ្លើយតបទៅនឹងតម្រូវ ការព្យាបាល និងសង្គ្រោះជីវិតប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធ ភាព។

ក្នុងអំឡុងពេលកម្មវិធី មានការបង្ហាញពីទិសដៅយុទ្ធសាស្ត្រ សកម្មភាពអាទិភាព និងការចូលរួមរបស់ដៃគូអភិវឌ្ឍន៍ រួមទាំងអ្នក ជំនាញអន្តរជាតិ ដែលបានចែករំលែកបទពិសោធន៍ និងអនុសាសន៍ សំខាន់ៗដើម្បីធានាការអនុវត្តផែនការយុទ្ធសាស្ត្រនេះឱ្យទទួលបានជោគជ័យ ដែលការចូលរួមរបស់លោកប្រធានគណៈគិលានុបដ្ឋាកកម្ពុជា បានបង្ហាញពីការគាំទ្រយ៉ាងសកម្មរបស់វិជ្ជាជីវៈគិលានុបដ្ឋាក ក្នុងការអភិវឌ្ឍប្រព័ន្ធសុខាភិបាល ជាពិសេសក្នុងការពង្រឹងសមត្ថភាពបុគ្គលិកថែទាំ ដើម្បីចូលរួមអនុវត្តគោលនយោបាយនេះឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព។

#CCN

Details

Date:
April 2