- This event has passed.
ការចូលរួមក្នុងគណៈកម្មការវាយតម្លៃ និងដាក់ពិន្ទុកម្មវិធី ជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៦ បានបន្តដំណើរការវគ្គជម្រុះជុំទី២ ដោយមានការចូលរួមយ៉ាងសកម្មពីយុវជនតំណាងសាលានានាទូទាំងប្រទេស
April 26
Event Navigation

ការចូលរួមក្នុងគណៈកម្មការវាយតម្លៃ និងដាក់ពិន្ទុកម្មវិធី ជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៦ បានបន្តដំណើរការវគ្គជម្រុះជុំទី២ ដោយមានការចូលរួមយ៉ាងសកម្មពីយុវជនតំណាងសាលានានាទូទាំងប្រទេស។
រាជធានីភ្នំពេញ: នាថ្ងៃអាទិត្យ ១០កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកជាតិ បានអញ្ជើញចូលរួមក្នុងគណៈកម្មការវាយតម្លៃ និងដាក់ពិន្ទុលើកម្មវិធី ជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៦ បានបន្តដំណើរការវគ្គជម្រុះជុំទី២ ដោយមានការចូលរួមយ៉ាងសកម្មពីយុវជនតំណាងសាលានានាទូទាំងប្រទេស ដោយចូលរួមវាយតម្លៃលើប្រធានបទទី៦៖
«ការពង្រឹងក្រមសីលធម៌គ្រូពេទ្យ គឺជាយន្តការចម្បងក្នុងការលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា» ដោយកម្មវិធីធ្វើឡើងតាមរយះ Zoom និងជួបជុំនៅការិយាល័យគណៈគ្រូពេទ្យជាតិ។
🔹 ក្រុមស្រប៖ វិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន សំពៅលូន (ខេត្តបាត់ដំបង)
🔹 ក្រុមបដិសេធ៖ វិទ្យាល័យប្រមូលព្រហ្ម (ខេត្តព្រៃវែង)
កម្មវិធីនេះបានដឹកនាំដោយ ឯកឧត្តមសាស្ត្រាចារ្យ សុខ ជួរ ទីប្រឹក្សា និងជាអគ្គនាយករងបច្ចេកទេសសុខាភិបាល តំណាងក្រសួងសុខាភិបាល និងមានការចូលរួមពីគណៈវិជ្ជាជីវៈសុខាភិបាលទាំង ៤ ផ្សេងទៀត ក្រោមការសហការរៀបចំពីក្រសួងអប់រំ យុវជន និងកីឡា។
ជាពិសេសនោះកម្មវិធីនេះ មានការអញ្ជើញចូលរួមពី ជាសមាជិកគណៈកម្មការវាយតម្លៃ និងដាក់ពិន្ទុ ដែលបានផ្តល់យោបល់មានតម្លៃខ្ពស់ក្នុងការលើកកម្ពស់គុណភាពនៃការជជែកដេញដោល និងការយល់ដឹងរបស់យុវជនអំពីវិស័យសុខាភិបាល។
✨ កម្មវិធីជជែកដេញដោលនេះ គឺជាវេទិកាសំខាន់មួយក្នុងការបណ្តុះបណ្តាលយុវជនឱ្យមានសមត្ថភាពក្នុងការវិភាគ ពិចារណា និងបង្ហាញមតិយ៉ាងមានហេតុផល ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីតួនាទីក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា។
សូមបញ្ជាក់ថាកម្មវិធីខាងលើគឺធ្វើឡើងក្នុងរយះពេលពីរថ្ងៃ ២៥-២៦ មេសា ២០២៦ តាមរយះកម្មវិធីzoom online និងមានការ Live ផ្ទាល់តាមផេក MoEYS Cambodia
#NYD2026 #Debate2026 #ROUND2 #MoEYS #DGY #DoYCE.
#CCN





