- This event has passed.
ការចូលរួមក្នុងកម្មវិធីសិក្ខាសាលា ស្តីអំពីតួនាទីរបស់គិលានុបដ្ឋាកនិងឆ្មបនៅក្នុងវិស័យសុខាភិបាល ដែលមានការចូលរួមនិងធ្វើបទបង្ហាញដោយក្រុមការងារ SingHealth នៃប្រទេសសឹង្ហបូរី។
April 7
Event Navigation

ការចូលរួមក្នុងកម្មវិធីសិក្ខាសាលា ស្តីអំពីតួនាទីរបស់គិលានុបដ្ឋាកនិងឆ្មបនៅក្នុងវិស័យសុខាភិបាល ដែលមានការចូលរួមនិងធ្វើបទបង្ហាញដោយក្រុមការងារ SingHealth នៃប្រទេសសឹង្ហបូរី។
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៥រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា បានអញ្ជើញចូលរួមក្នុងកម្មវិធីសិក្ខាសាលា “ការថែទាំ ស្តីអំពីតួនាទីគិលានុបដ្ឋាក និងឆ្មបក្នុងប្រព័ន្ធសុខាភិបាល” នៅមន្ទីរពេទ្យព្រះអង្គឌួង ក្រោមអធិបតីភាព លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ រដ្ឋលេខាធិការក្រសួងសុខាភិបាល នឹងមានការចូលរួមពីក្រុមគ្រូពេទ្យជំនាញ SingHealth ពីប្រទេសសិង្ហបុរី ព្រមទាំងប្រធានថែទាំថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គិលានុបដ្ឋាជាច្រើនរូបទៀត ដែលមានសរុបចំនួន ១៥៥រូប។
សម្រាប់សន្និសិទខាងលើនេះ គឺរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ និងកំណត់ទិសដៅអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការសុខាភិបាលនាពេលបច្ចុប្បន្ន ។ដោយក្រសួងសុខាភិបាល ជឿជាក់ថាលទ្ធផលនៃសន្និសីទនេះ នឹងក្លាយជាទុនចំណេះដឹងដ៏សំខាន់សម្រាប់សិក្ខាកាមទាំងអស់ សម្រាប់យកទៅអនុវត្តផ្ទាល់ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាលនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។
ជាពិសេស លោកជំទាវរដ្ឋលេខាធិការ បានលើឡើងនូវលើចំណុចយុទ្ធសាស្ត្រចំនួន ៤ ក្នុងការជំរុញវិស័យថែទាំឱ្យកាន់តែរីកចម្រើន៖
១) ត្រូវពង្រឹងជំនាញឯកទេស៖ ផ្ដោតសំខាន់លើផ្នែកសង្គ្រោះបន្ទាន់ និងផ្នែកសង្គ្រោះកម្រិតធ្ងន់ (Critical Care) ដែលជាផ្នែកយុទ្ធសាស្ត្រមិនអាចខ្វះបានក្នុងមន្ទីរពេទ្យ
២) ការអភិវឌ្ឍវឌ្ឍនភាពវិជ្ជាជីវៈ៖ ជំរុញឱ្យគិលានុបដ្ឋាកអភិវឌ្ឍខ្លួន ពីអ្នកអនុវត្តតាមវេជ្ជបញ្ជា ទៅជាអ្នកឯកទេសគ្លីនិក អ្នកអប់រំ អ្នកស្រាវជ្រាវ និងអ្នកដឹកនាំ
៣) កិច្ចសហការអន្តរវិស័យ៖ ការរួមគ្នាដោះស្រាយបញ្ហាប្រឈម នៃកម្លាំងពលកម្ម ក្នុងក្របខ័ណ្ឌសុខាភិបាលជាតិ
៤) ការអនុវត្តស្តង់ដាអន្តរជាតិ៖ ការបញ្ចូលគ្នារវាងបទពិសោធន៍សកលពីក្រុមអ្នកជំនាញ SingHealth ជាមួយនឹងអាទិភាពយុទ្ធសាស្ត្ររបស់កម្ពុជា។
ជាចុងបញ្ចប់ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះ ក្រុមគ្រូពេទ្យជំនាញ SingHealth ពីប្រទេសសិង្ហបុរី ដែលបានចែករំលែកបទពិសោធន៍លើការអប់រំតាមរយៈការធ្វើត្រាប់ (Simulation Based Education) និងការជួយវាយតម្លៃសមត្ថភាពគិលានុបដ្ឋាកនៅផ្នែកសង្គ្រោះបន្ទាន់ (ER) ផ្នែកសង្គ្រោះជំងឺធ្ងន់ (ICU) និងផ្នែកសង្គ្រោះទារក (NICU) ។ កិច្ចសហប្រតិបត្តិការនេះ នឹងជួយរៀបចំកម្មវិធីបណ្តុះបណ្តាលឱ្យមានសមត្ថភាពគ្រប់គ្រាន់ ក្នុងគោលដៅធានាបាននូវការថែទាំប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ជូនប្រជាពលរដ្ឋ។
#CCN










