Select Page

Loading Events

« All Events

  • This event has passed.

ការចុះអភិបាលសេវាថែទាំគិលានុបដ្ឋាក ដើម្បីពង្រឹងគុណភាពសេវាសុខាភិបាលរបស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តព្រៃវែង

March 18

🏥 ការចុះអភិបាលសេវាថែទាំគិលានុបដ្ឋាក ដើម្បីពង្រឹងគុណភាពសេវាសុខាភិបាលរបស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តព្រៃវែង 🏥

ដោយទទួលបានការអនុញ្ញាតពី លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ អាណត្តិទី៣ លោក វេង ភារៈ ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តព្រៃវែង បានដឹកនាំក្រុមការងារ ចុះពិនិត្យ និងវាយតម្លៃលើការស្នើសុំបើកសេវាបន្ទប់ថែទាំជំងឺ។

✨ ការចុះអភិបាលនេះ មានគោលបំណងលើកកម្ពស់គុណភាពសេវា សុវត្ថិភាពអ្នកជំងឺ និងការអនុវត្តវិជ្ជាជីវៈគិលានុបដ្ឋាកឲ្យមានស្តង់ដារខ្ពស់ និងសមស្របនឹងបរិបទសុខាភិបាលបច្ចុប្បន្ន។

📅 ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៦
📍 នៅស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង

ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តព្រៃវែង បានចុះអភិបាលការងារនៅតំបន់ប្រតិបត្តិការសុខាភិបាល (OD) ស៊ីធរកណ្តាល ចំនួន ៧ ទីតាំង បន្ទប់ថែទាំជំងឺ ដើម្បីធានាថា ការផ្តល់សេវាថែទាំគោរពតាមស្តង់ដារ និងក្រមសីលធម៌វិជ្ជាជីវៈ។

ក្នុងឱកាសនេះ ក្រុមការងារ បានផ្តល់ការណែនាំដល់សមាជិកគិលានុបដ្ឋាកដែលបានបើកបន្ទប់ថែទាំអំពី៖
• ច្បាប់ស្តីពីការបង្កើតគណៈគិលានុបដ្ឋាក
• ក្រមសីលធម៌វិជ្ជាជីវៈគិលានុបដ្ឋាក
• ច្បាប់ស្តីពីអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល
• ការចុះបញ្ជិកា និងការបន្តអាជ្ញាបណ្ណ
• វិន័យវិជ្ជាជីវៈ និងវិធានការផ្លូវវិន័យ
• ការអភិវឌ្ឍវិជ្ជាជីវៈជាប់លាប់ (CPD)
• តួនាទីរបស់គណៈគិលានុបដ្ឋាកកម្ពុជា ក្នុងការគ្រប់គ្រង

💙 រួមគ្នាកសាងប្រព័ន្ធសុខាភិបាលឯកជនប្រកបដោយគុណភាព សុវត្ថិភាព និងស្តង់ដារ!

#CCN #NursingLeadership #PreyVeng #HealthcareQuality #PatientSafety #CPD #NursingCare

Details

Date:
March 18