- This event has passed.
កម្មវិធីសច្ចាប្រណិធាន Florence Nightingale របស់និស្សិតមហាវិទ្យាល័យគិលានុបដ្ឋាក វ៉ូជុងកម្ពុជា។
May 8
Event Navigation

កម្មវិធីសច្ចាប្រណិធាន Florence Nightingale របស់និស្សិតមហាវិទ្យាល័យគិលានុបដ្ឋាក វ៉ូជុងកម្ពុជា។
រាជធានីភ្នំពេញ៖ នាថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២៦ វេលាម៉ោង ២:០០ រសៀល លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីសច្ចាប្រណិធាន Florence Nightingale របស់និស្សិតមហាវិទ្យាល័យគិលានុបដ្ឋាក វ៉ូជុងកម្ពុជា ដែលរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់គុណតម្លៃ សីលធម៌ វិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវរបស់និស្សិតគិលានុបដ្ឋាក មុនឈានចូលបម្រើការងារថែទាំសុខភាពប្រជាពលរដ្ឋ។
កម្មវិធីសច្ចាប្រណិធាន Florence Nightingale គឺជាពិធីដ៏មានអត្ថន័យ និងមានតម្លៃខ្ពង់ខ្ពស់ សម្រាប់និស្សិតគិលានុបដ្ឋាក ក្នុងការប្តេជ្ញាចិត្តគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ ប្រកបដោយមនុស្សធម៌ មេត្តាករុណា និងការយកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ។
«ការថែទាំ គឺជាកិត្តិយសដ៏ឧត្តុង្គឧត្តម និងជាកម្លាំងចិត្តដ៏ធំធេងសម្រាប់អ្នកជំងឺ និងវិជ្ជាជីវៈគិលានុបដ្ឋាក» ដែលសារនេះបានឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់របស់គិលានុបដ្ឋាក ក្នុងការផ្តល់សេវាថែទាំប្រកបដោយគុណភាព សុវត្ថិភាព និងមនុស្សធម៌។
គណៈគិលានុបដ្ឋាកកម្ពុជា សូមកោតសរសើរ និងលើកទឹកចិត្តដល់និស្សិតគិលានុបដ្ឋាកទាំងអស់ ឱ្យបន្តខិតខំអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ និងប្រកាន់ខ្ជាប់នូវតម្លៃសីលធម៌ ដើម្បីក្លាយជាធនធានមនុស្សដ៏មានសក្តានុពលក្នុងវិស័យសុខាភិបាលកម្ពុជា។

