
Events for 10/07/2026
Day Navigation
All Day
កិច្ចប្រជុំលេីកទី២ ស្តីពី «ការអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) និងការចែករំលែកបទពិសោធន៍ការថែទាំជំងឺនៅតាមមន្ទីរពេទ្យ» នៅខេត្តត្បូងឃ្មុំ
លោកប្រធានគណ:គិលានុបដ្ឋាកកម្ពុជាបានលើកឡើងថា៖ «អាវសដែលបងប្អូនកំពុងគ្រង គឺជាទង់ជ័យនៃក្តីសង្ឃឹម និងជាខែលការពារសុខភាពរបស់ប្រជាពលរដ្ឋ នៅក្នុងកិច្ចប្រជុំលេីកទី២ ស្តីពី «ការអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) និងការចែករំលែកបទពិសោធន៍ការថែទាំជំងឺនៅតាមមន្ទីរពេទ្យ» នៅខេត្តត្បូងឃ្មុំ។ ខេត្តត្បូងឃ្មុំ៖ នាថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំស្តីពី «ការអភិវឌ្ឍវិជ្ជាជីវៈបន្ត (Continuing Professional Development: CPD) និងការចែករំលែកបទពិសោធន៍ការថែទាំជំងឺនៅតាមមន្ទីរពេទ្យ» ដែលរៀបចំដោយក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា និងគិលានុបដ្ឋាក គិលានុបដ្ឋាយិកាមកពីមន្ទីរពេទ្យ និងគ្រឹះស្ថានសុខាភិបាលនានាក្នុងខេត្តត្បូងឃ្មុំ។ ក្នុងឱកាសនោះ លោកប្រធានបានថ្លែងកោតសរសើរចំពោះការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តត្បូងឃ្មុំ ដែលបានរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក្នុងគោលបំណងពង្រឹងការអភិវឌ្ឍវិជ្ជាជីវៈបន្ត លើកកម្ពស់សមត្ថភាពគិលានុបដ្ឋាក និងជំរុញការចែករំលែកបទពិសោធន៍ល្អៗក្នុងការផ្តល់សេវាថែទាំអ្នកជំងឺប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព។លោកប្រធានបានគូសបញ្ជាក់ថា ការអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) គឺជាយន្តការដ៏សំខាន់សម្រាប់ការរៀនសូត្រពេញមួយជីវិតរបស់គិលានុបដ្ឋាក និងជាមូលដ្ឋានគ្រឹះក្នុងការពង្រឹងសមត្ថភាពវិជ្ជាជីវៈ ឆ្លើយតបទៅនឹងការវិវត្តនៃវិទ្យាសាស្ត្រសុខាភិបាល និងតម្រូវការរបស់ប្រព័ន្ធសុខាភិបាលកម្ពុជា។ ការអភិវឌ្ឍវិជ្ជាជីវៈបន្ត គឺជាការប្តេជ្ញាចិត្តក្នុងការពង្រឹងសមត្ថភាព
Find out more »
