
Events for 10/06/2026
Day Navigation
All Day
ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានរៀបចំវគ្គបណ្តុះបណ្តាលអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) ស្តីពី «ការថែទាំទារកទើបនឹងកើតដែលមានការឆ្លងមេរោគ- Neonatal Sepsis»
ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានរៀបចំវគ្គបណ្តុះបណ្តាលអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) ស្តីពី «ការថែទាំទារកទើបនឹងកើតដែលមានការឆ្លងមេរោគ- Neonatal Sepsis»។ ខេត្តសៀមរាប: នាថ្ងៃពុធ ១០រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាក និងតំណាងគណៈឆ្មប នៃ មន្ទីរពេទ្យជ័យវរ្ម័នទី៧ បានរៀបចំវគ្គបណ្តុះបណ្តាលអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) ស្តីពី «ការថែទាំទារកទើបនឹងកើតដែលមានការឆ្លងមេរោគ- Neonatal Sepsis» ដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈ ចំណេះដឹង បច្ចេកទេស និងគុណភាពនៃការថែទាំទារកក្នុងស្ថានភាពធ្ងន់ធ្ងរ ឱ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។ វគ្គបណ្តុះបណ្តាលខាងលេីនេះ ត្រូវបានធ្វើបទបង្ហាញដោយលោកស្រី ឆៃ សម្ភស្សវិច្ឆិកា នាយរងអគារ សង្គ្រោះបន្ទាន់ទារក (NICU) ដែលបានចែករំលែកបទពិសោធន៍ និងចំណេះដឹងជាក់ស្តែងក្នុងការថែទាំទារកទើបនឹងដែលឆ្លងមេរោគ ដើម្បីលើកកម្ពស់សមត្ថភាពគិលានុបដ្ឋាក-យិកាថែទាំ និងឆ្មបក្នុងការឆ្លើយតបទៅ នឹងស្ថានភាពបន្ទាន់ប្រកបដោយគុណភាពវិជ្ជាជីវៈថែទាំ។
Find out more »
