- This event has passed.
ការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្ត៖ ដំណើរការថែទាំ ស្តង់ដារ និងក្រមសីលធម៌វិជ្ជាជីវៈគិលានុបដ្ឋាក
June 19
Event Navigation

កម្មវិធីសិប្បសាលាស្តីពី «ការលើកកម្ពស់ការអប់រំផ្នែកវិទ្យាសាស្ត្រថែទាំប្រចាំត្រីមាស ឆ្នាំ២០២៦» ក្រោមប្រធានបទ«ការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្ត៖ ដំណើរការថែទាំ ស្តង់ដារ និងក្រមសីលធម៌វិជ្ជាជីវៈគិលានុបដ្ឋាក»។
រាជធានីភ្នំពេញៈ នាព្រឹកថ្ងៃសុក្រ ៥កើត ខែបឋមាសាឍ ឆ្នាំមមី សប្តស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦
លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកម្មវិធីសិប្បសាលាស្តីពី «ការលើកកម្ពស់ការអប់រំផ្នែកវិទ្យាសាស្ត្រថែទាំប្រចាំត្រីមាស ឆ្នាំ២០២៦» ក្រោមប្រធានបទ «ការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្ត៖ ដំណើរការថែទាំ ស្តង់ដារ និងក្រមសីលធម៌វិជ្ជាជីវៈគិលានុបដ្ឋាក» នៅអគារ B នៃវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម.។
កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឧត្តមសេនីយ៍ត្រី វេជ្ជបណ្ឌិត ឃឹម អូណែត នាយករងវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម. និងមានវាគ្មិនជំនាញចំនួន ៣ រូប ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍សំខាន់ៗដល់និស្សិត និងអ្នកចូលរួម។
ក្នុងឱកាសនោះ លោក ជា សុភក្ត្រមុនីរ័ត្ន បានធ្វើបទបង្ហាញលើប្រធានបទ «ក្រមសីលធម៌វិជ្ជាជីវៈគិលានុបដ្ឋាក (Code of Ethics for Nurses)» ដោយបានលើកឡើងពីគុណតម្លៃ សីលធម៌ ទំនួលខុសត្រូវវិជ្ជាជីវៈ និងការប្រតិបត្តិតាមក្រមសីលធម៌ក្នុងការផ្តល់សេវាថែទាំប្រកបដោយគុណភាព សុវត្ថិភាព និងមនុស្សធម៌។
សិប្បសាលានេះក៏មានបទបង្ហាញលើប្រធានបទ «ដំណើរការនៃការថែទាំអ្នកជំងឺប្រកបដោយគុណភាព» និង «វិសាលភាព និងស្តង់ដារនៃការអនុវត្តវិជ្ជាជីវៈថែទាំ» ដែលបានរួមចំណែកពង្រឹងចំណេះដឹង និងជំនាញរបស់និស្សិតក្នុងការអនុវត្តវិជ្ជាជីវៈថែទាំឱ្យស្របតាមស្តង់ដារជាតិ និងអន្តរជាតិ។
កម្មវិធីបានបញ្ចប់ដោយបរិយាកាសសកម្មនៃការពិភាក្សា សំណួរ និងចម្លើយ រវាងវាគ្មិន និងអ្នកចូលរួមជានិស្សិតប្រមាណ ៣០០ នាក់ ដែលបានបង្ហាញពីការចាប់អារម្មណ៍ និងការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈគិលានុបដ្ឋាកនាពេលអនាគត។













