Loading Events

« All Events

  • This event has passed.

ការប្រជុំក្រុមការងារស្ម័ក្រចិត្តរៀបចំផែនការយុទ្ធសាស្ត្រ ឆ្នាំ២០២៦-២០៣០ នៃគណៈគិលានុបដ្ឋាកកម្ពុជា

20/12/2025

🏥 ការប្រជុំក្រុមការងារស្ម័ក្រចិត្តរៀបចំផែនការយុទ្ធសាស្ត្រ ឆ្នាំ២០២៦-២០៣០ នៃគណៈគិលានុបដ្ឋាកកម្ពុជា 🏥

ដោយទទួលបានការអនុញ្ញាតពី លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិអាណត្តិទី៣ លោក ខូវ ប្រុស អគ្គលេខាធិការក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ បានចូលរួមជាតំណាងការប្រជុំរៀបចំផែនការយុទ្ធសាស្ត្រ ឆ្នាំ២០២៦-២០៣០។

📅 ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥
🕐 ម៉ោង ០៨:០០ព្រឹក ដល់ ១៧:០០ល្ងាច
📍មន្ទីរពេទ្យកាលម៉ែត

🎯 គោលបំណង៖
✅ កំណត់ទិសដៅអភិវឌ្ឍវិជ្ជាជីវៈគិលានុបដ្ឋាកក្នុងប្រទេសកម្ពុជា
✅ បង្កើតគោលនយោបាយជាក់លាក់ដើម្បីលើកកម្ពស់គុណភាពវិជ្ជាជីវៈ
✅ ធានាការអភិវឌ្ឍស្របតាមស្តង់ដារជាតិ និងអន្តរជាតិ
✅ បង្កើនសមត្ថភាព និងជំនាញវិជ្ជាជីវៈគិលានុបដ្ឋាក
✅ ពង្រឹងប្រព័ន្ធគ្រប់គ្រងចុះបញ្ជិកា និងត្រួតពិនិត្យគុណភាពនៃការផ្ដល់សេវា
✅ ជំរុញការស្រាវជ្រាវ និងបង្កើតចំណេះដឹងថ្មី
✅ បង្កើតកិច្ចសហការជាមួយអង្គភាពជាតិ និងអន្តរជាតិ

📚សារៈសំខាន់៖
ផែនការយុទ្ធសាស្ត្រ៥ឆ្នាំខាងមុខដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈគិលានុបដ្ឋាកពង្រឹងស្តង់ដារផ្នែកវិជ្ជាជីវៈ។
👥 កិច្ចប្រជុំនេះមានសមាជិកចូលរួមប្រមាណ១៥នាក់។

💙 រួមគ្នាកសាងផែនការយុទ្ធសាស្ត្រ ដើម្បីអនាគតរុងរឿងនៃវិជ្ជាជីវៈគិលានុបដ្ឋាកកម្ពុជា!
#CCN #Nurse #StrategicPlan2026_2030 #NursingDevelopment #NursingProfessionalStandards

Details

Date:
20/12/2025
Event Tags:
, ,