Loading Events

« All Events

  • This event has passed.

ការចូលរួមវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់រៀងរាល់ថ្ងៃអង្គារក្នុងសប្តាហ៍នីមួយៗ លើប្រធានបទ« ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» នៃក្រសួងសុខាភិបាល

April 7

ការចូលរួមវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់រៀងរាល់ថ្ងៃអង្គារក្នុងសប្តាហ៍នីមួយៗ លើប្រធានបទ« ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» នៃក្រសួងសុខាភិបាល។

រាជធានីភ្នំពេញ: នារសៀលថ្ងៃអង្គារ៥រោច ខែ ចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ ដូចសព្វមួយដង លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា បានបន្តចូលរួម វគ្គបណ្តុះបណ្តាល ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដែលមានថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ(Zoom) សរុបចំនួន ៣១៥០ នាក់ដែលតែងតែរៀបចំដោយក្រសួងសុខាភិបាល។

ដោយសប្តាហ៍នេះគឺមានការលើកបទបង្ហាញទាក់ទងនឹងក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់គ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលក៏ដូចជាតួនាទីភារកិច្ចរបស់គណៈវិជ្ជាជីវៈទាំងប្រាំ ដែលប្រការសំខាន់សម្រាប់គោលបំណងខាងលើគឺថា ឯកឧត្តមសាស្រា្តចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកយកបទបង្ហាញស្តីពីការលើកកំពស់វិជ្ជាជីវៈសុខាភិបាល តាមច្បាប់ ក្រមសីលធម៌ និងស្តង់ដា ដើម្បីសុវត្ថិភាពអ្នកជំងឺ និងគុណភាពសេវាមកចែករំលែក។ បទបង្ហាញនេះ បានរំលេចពីគោលការណ៍ចម្បងនៃក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល កាតព្វកិច្ចគោរពច្បាប់ និងបទដ្ឋានវិជ្ជាជីវៈ របស់អ្នកវិជ្ជាជីវៈ ការពង្រឹងគុណភាព និងសុវត្ថិភាពសេវា ការគោរពសិទ្ធ និងភាពថ្លៃថ្នូររបស់អ្នកជំងឺ ការកាត់បន្ថយកំហុសនិងបាតុភាពអវិជ្ជមាន និងការបង្កើនទំនុកចិត្តសាធារណៈមកលើសេវាសុខាភិបាល។ បន្ទាប់ពីបទបង្ហាញខាងលើ គណៈឱសថការី គណៈទន្តពេទ្យ គណៈឆ្មប និងគណៈគិលានុប្បដ្ឋាក ក៏បានចូលរួមធ្វើបទអន្តរាគមន៍ លើការគ្រប់គ្រងក្រមសីលធម៌ និងភាពជាអ្នកមានវិជ្ជាជីវៈ នៅក្នុងជំនាញនីមួយៗ និងជំរុញឱ្យអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងសាធារណៈ និងឯកជនរួបរួមគ្នាជ្រោងវិស័យសុខាភិបាល ឱ្យកាន់តែមានភាពប្រសើរឡើង។

ជាទីបញ្ចប់ ឯកឧត្តមសាស្រា្តចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា ការពង្រឹងទៅលើក្រមសីលធម៌វិជ្ជាជីវៈ ការអនុវត្តលើសដែនកំណត់ របស់វិជ្ជាជីវៈនីមួយៗ ត្រូវមានការចូលរួមអនុវត្តចុះពិនិត្យនិងអភិបាលរបស់ក្រុមការងារមូលដ្ឋាន ODស្រុក ច្រកចេញចូលតែមួយ និយ័តកម្មស្រុកខេត្ត និងមន្ទីរសុខាភិបាលខេត្តក្រុង រួមនឹងក្រុមប្រឹក្សាគណៈខេត្តក្រុងទាំងអស់ធ្វើការរួមគ្នា ទើបអាចសម្រេចកិច្ចការខាងលើបានល្អប្រសើ។

#CCN

Details

Date:
April 7