Loading Events

« All Events

  • This event has passed.

ការចូលរួមនៅក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប (MPDSR)

June 12

ការចូលរួមនៅក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប (MPDSR)។

រាជធានីភ្នំពេញៈ​ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពី “វឌ្ឍនភាពការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប (MPDSR)” ក្រោមអធិបតីភាព លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ MPDSR។

​ កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារ MPDSR ដើម្បីស្វែងរកចំណុចដែលត្រូវកែលម្អគុណភាពសេវាសុខាភិបាល ពង្រឹងប្រព័ន្ធឆ្លើយតប និងរួមចំណែកកាត់បន្ថយអត្រាមរណភាពមាតា និងទារកជុំវិញកំណើតនៅកម្ពុជា។ កិច្ចប្រជុំក៏បានពិភាក្សាលើការពង្រឹងគុណភាពសេវាថែទាំស្ត្រីមានផ្ទៃពោះ ការសម្រាលកូន និងក្រោយសម្រាល ព្រមទាំងការស្រាវជ្រាវកត្តាហានិភ័យ និងការចម្លងរោគពីម្តាយទៅទារក។

ក្នុងឱកាសនោះ លោកជំទាវប្រធានគណៈកម្មការ MPDSR បានផ្តល់អនុសាសន៍ឱ្យបន្តពង្រឹងកិច្ចសហការរវាងក្រុមការងារសុខាភិបាលគ្រប់ជំនាញ លើកកម្ពស់គុណភាពសេវា ANC ប្រកបដោយសុវត្ថិភាព និងបន្តអភិវឌ្ឍសមត្ថភាពមន្ត្រីសុខាភិបាលគ្រប់កម្រិត ដើម្បីធានាបាននូវសុខុមាលភាពមាតា និងទារកកាន់តែប្រសើរឡើង។

🤝 គណៈគិលានុបដ្ឋាកកម្ពុជា បន្តគាំទ្រ និងចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់គុណភាពសេវាថែទាំសុខភាពមាតា និងទារក ស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល និងគោលដៅអភិវឌ្ឍន៍សុខភាពជាតិ។

#CCN

Details

Date:
June 12