Select Page

Loading Events

« All Events

  • This event has passed.

លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជាបានអញ្ជើញចូលរួមការប្រជុំប្រចាំខែមករា ឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យកាល់ម៉ែត។

January 28

លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជាបានអញ្ជើញចូលរួមការប្រជុំប្រចាំខែមករា ឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យកាល់ម៉ែត។

រាជធានីភ្នំពេញ៖ នាវេលាថ្ងៃត្រង់ថ្ងៃពុធ ១០រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិអាណត្តិទី៣ បានឆ្លៀតអញ្ជើញចូលរួមក្នុងការប្រជុំប្រចាំខែមករា ឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យកាល់ម៉ែត ដែលបានដឹកនាំដោយលោក ផាត់ យ៉នភារ៉ាត ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យកាល់ម៉ែត ជាមួយសមាជិកសមាជិកាចំនួន ១២នាក់ នៅមន្ទីរពេទ្យកាល់ម៉ែត។

នៅក្នុងគោលបំណងនៃការប្រជុំខាងលើនេះ លោក ផាត់ យ៉នភារ៉ាត ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យកាល់ម៉ែតបានលើកឡើងដូចខាងក្រោម៖
1. កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ លោក ជា វិសារ័ត្ន អនុប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យកាល់ម៉ែត បានធ្វើការបង្ហាញពី ក្រមសីលធម៌គិលានុបដ្ឋាកកម្ពុជា ជូនដល់បុគ្គលិកដែលទើបប្រលងជាប់ថ្មី និងត្រៀមចូលបម្រើការងារ
2. គ្រប់គិលានុបដ្ឋាកទាំងអស់ដែលចូលបម្រើការងារនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ត្រូវតែចុះបញ្ជិកានិងមានអជ្ញាបណ្ណប្រកបវិជ្ជាជីវៈសម្រាប់គិលានុបដ្ឋាកកម្ពុជា
3. រៀបចំផែនការផ្សព្វផ្សាយបន្តការអនុវត្តន៍ក្រមសីលធម៌វិជ្ជាជីវៈគិលានុបដ្ឋាក និងច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល
4. បែងចែកក្រុមការងារតាមប៉ូលសម្រាប់ការចុះបញ្ជិកា

ឆ្លៀតក្នុងឱកាសនេះលោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិអាណត្តិទី៣ ក៏បានមានមតិផ្តាំផ្ញើរដល់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យកាល់ម៉ែតចំនួនបីចំនុច៖
1. ត្រូវបន្តផ្សព្វផ្សាយអំពី ក្រមសីលធម៍វិជ្ជាជីវៈគិលានុបដ្ឋាក និងច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាលគ្រប់គិលានុបដ្ឋាកទាំងអស់
2. ត្រូវបន្តការចុះបញ្ជិកាជូនដល់គិលានុដ្ឋាកដែលទើបចូលបម្រើការងារថ្មី និងបន្តអាជ្ញាបណ្ណជូនគិលានុបដ្ឋាកដែលកំពុងបម្រើការងារក្នុងមន្ទីរពេទ្យអោយបាន១០០ភាគរយ
3. ត្រូវតាមដានលើការអនុត្តន៍របស់គិលានុបដ្ឋាកអោយស្ថិតក្នុងដែនកំណត់វិជ្ជាជីវៈគិលានុបដ្ឋាក។

#CCN#

 

 

Details

Date:
January 28
Event Tags: