Select Page

Loading Events

« All Events

  • This event has passed.

លោក​ ជា​ សុភក្ត្រមុនីរ័ត្ន​ ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិបានចូលរួមកិច្ចប្រជុំស្តីពីការពិនិត្យលទ្ធផលការងារសុខភាពបន្តពូជ ផ្លូវភេទ និងសិទ្ធិ ឆ្នាំ២០២៥ និងការធ្វើផែនការឆ្នាំ២០២៦​។

16/12/2025

លោក​ ជា​ សុភក្ត្រមុនីរ័ត្ន​ ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិបានចូលរួមកិច្ចប្រជុំស្តីពីការពិនិត្យលទ្ធផលការងារសុខភាពបន្តពូជ ផ្លូវភេទ និងសិទ្ធិ ឆ្នាំ២០២៥ និងការធ្វើផែនការឆ្នាំ២០២៦​។

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១១រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ លោក​ ជា​ សុភក្ត្រមុនីរ័ត្ន​ ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិបានចូលរួម ក្នុងពិធីបើកអង្គប្រជុំស្តីពីការពិនិត្យលទ្ធផលការងារសុខភាពបន្តពូជ ផ្លូវភេទ និងសិទ្ធិ ឆ្នាំ២០២៥ និងការធ្វើផែនការឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកកម្ម វិធី លើកកម្ពស់សុខភាព ផ្លូវភេទ បន្តពូជ និងសិទ្ធិនៅកម្ពុជា​ ដែលមាន​សមាសភាពចូលរួមមកពីនាយកដ្ឋាន នៃក្រសួងសុខាភិបាល មន្ទីរពេទ្យថ្នាក់ជាតិ និងមន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យខេត្ត គ្លីនិកឯកជន និងដៃគូអភិវឌ្ឍន៍សុខាភិបាលមន្ទីរពេទ្យ សរុបចំនួន ៨២រូប និងចូលតាម Zoom សរុបចំនួន ២២០រូប​ ដែលបានរៀបចំដោយមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដោយមានកិច្ចសហការ និងគាំទ្រ ឧបត្ថម្ភពីមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន UNFPA។

សម្រាប់គោលបំណងនៃកិច្ចប្រជុំនេះគឺមានសារៈសំខាន់ខ្លាំងណាស់ ដោយអនុញ្ញាតឱ្យយើងទាំងអស់ គ្នាពិនិត្យ មើលវឌ្ឍនភាព និងសមិទ្ធិផលសំខាន់ៗដែលទទួលបានក្នុងឆ្នាំ២០២៥ ជាពិសេសដើម្បី កំណត់នូវ បញ្ហាប្រឈម ការចែករំលែកបទពិសោធន៍ និងពិភាក្សារក វិធានការដោះ ស្រាយ ទៅលើ បញ្ហាទាំងនោះ។ ការកំណត់បាននូវ មេរៀនដែលបានរៀនពីការអនុវត្ត (ទាំងវិជ្ជមាន ឬអវិជ្ជមាន) ដើម្បីធ្វើ ឱ្យការអនុវត្ត កាន់តែ មានប្រសិទ្ធភាព និងជាពិសេសអាចកំណត់បាន នូវអាទិភាព ការងារ សម្រាប់ ឆ្នាំ ២០២៦។

#CCN#

Details

Date:
16/12/2025
Event Tags: