Select Page

Loading Events

« All Events

  • This event has passed.

រដ្ឋមន្រ្តីសុខាភិបាល សង្កត់ធ្ងន់ថា៖ «ម្នាក់ៗ គឺជាម្ចាស់ ម្នាក់ៗ គឺជាអ្នកទទួលខុសត្រូវ» ថ្លែងក្នុងដំណើរការសន្និបាតសុខាភិបាល លើកទី៤៥

January 26

រដ្ឋមន្រ្តីសុខាភិបាល សង្កត់ធ្ងន់ថា៖ «ម្នាក់ៗ គឺជាម្ចាស់ ម្នាក់ៗ គឺជាអ្នកទទួលខុសត្រូវ» ថ្លែងក្នុងដំណើរការសន្និបាតសុខាភិបាល លើកទី៤៥
_

បន្ទាប់ពីពិធីបើកសន្និបាតសុខាភិបាល លើកទី៤៥ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញថ្លែងនូវទស្សនាទាននៃកម្មវិធីគោលនយោបាយអាទិភាពទី១ ក្នុងការពង្រីកសេវាសុខាភិបាលឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល និងវិធានការគន្លឹះក្នុងវិស័យសុខាភិបាល នៃយុទ្ធសាស្ត្របញ្ជកោណ ដំណាក់កាលទី១។​

ការលើកឡើងអំពីទស្សនាទាននេះ ក្នុងគោលបំណងផ្តល់ជាគំនិតយោបល់សម្រាប់ការពិភាក្សាឱ្យបានស៊ីជំរៅ លម្អិត និងផ្លែផ្កា ដើម្បីសម្រេចទិសដៅសម្រាប់ឆ្នាំបន្តបន្ទាប់។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗសម្រាប់ក្រុមពិភាក្សាដូចខាងក្រោម៖
១) សូមផ្តោតទៅលើសូចនាករទាំងឡាយដែលឆ្លើយតបទៅនឹង៖
– លទ្ធផលសំខាន់ៗទាក់ទងនឹងជំងឺឆ្លង(ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺអេដស៍ ជំងឺរបេង…)
– លទ្ធផលសំខាន់ៗទាក់ទងនឹងជំងឺមិនឆ្លង (ជំងឺទឹកនោមផ្អែម ជំងឺឡើងសំពាធឈាម ជំងឺមហារីក ជំងឺរាំរ៉ៃផ្សេងៗ…)
– អំពីតួលេខ ឬព័ត៌មានសំខាន់ៗរបស់មន្ទីរពេទ្យ
– សុខភាពមាតា និងទារក សុខភាពបន្តពូជ អាហារូបត្ថម្ភ
២) សកម្មភាពប្រតិបត្តិទាំងឡាយរបស់មន្ត្រីសុខាភិបាល ដែលត្រូវទទួលខុសត្រូវ៖
– ការជួសជុលឡើងវិញនូវ ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ដែលរងការប៉ះពាល់ពីសង្គា្រមនៅតាមព្រំដែន
– មន្ទីរសុខាភិបាល មន្ទីរពេទ្យ សូមយកចិត្តទុកដាក់ធ្វើឱ្យប្រសើរឡើងនៃការព្យាបាល ទាំងផ្នែកសាធារណៈ​ និងផ្នែកឯកជន
– ពង្រឹងកិច្ចសហប្រតិបត្តិការណ៍អន្តរក្រសួង អង្គការដៃគូនានា ប.ស.ស មូលនិធិសមធម៌
– ជំរុញឱ្យមានការអភិវឌ្ឍន៍ធនធានមនុស្ស
– ពង្រឹង និងយកចិត្តទុកដាក់អំពីទំនាក់ទំនង (ជាពិសេសជាមួយប្រជាពលរដ្ឋ)

🌐 Website (https://moh.gov.kh/kh/home)
📱 Facebook (https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 Telegram (https://t.me/MOHCambodia)
📱 X (twitter) (https://x.com/MohCambodia)
📱 Tiktok (https://www.tiktok.com/@mohcambodia)
📱 YouTube (https://www.youtube.com/@MOHCambodia)

Details

Date:
January 26