- This event has passed.
ការប្រជុំប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ សម្រាប់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យកាល់ម៉ែត អាណត្តិទី ៣។
March 11
Event Navigation

ការប្រជុំប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ សម្រាប់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យកាល់ម៉ែត អាណត្តិទី ៣។
រាជធានីភ្នំពេញ៖ ថ្ងៃពុធ ៨រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិអាណត្តិទី៣ លោក ផាត់ យ៉នភារ៉ាត ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យកាល់ម៉ែត បានដឹកនាំនិងបើកអង្គប្រជុំប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាគណៈគិលានបុដ្ឋាកមន្ទីរពេទ្យកាល់ម៉ែត ។
ជាកិច្ចចាប់ផ្តើមនៃអង្គប្រជុំ លោក ផាត់ យ៉នភារ៉ាត ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យកាល់ម៉ែត បានធ្វើការសំណេះសំណាលនិងសូមថ្លែងអំណរ គុណដល់ក្រុមការងារដែលបានខិតខំធ្វើការដោយសហការគ្នាបានយ៉ាងល្អ និងបានលើកយកមតិផ្តាំផ្ញើររបស់លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកកម្ពុជា ដែលបានផ្តល់ជាអនុសាសន៍នូវចំនុចមួយចំនួនដូចខាងក្រោម:
១) ត្រូវពង្រឹងតួនាទី និងការទទួលខុសត្រូវៈ ដោយគ្រប់សមាជិកក្រុមប្រឹក្សាគណៈត្រូវរំលឹកអំពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន ដើម្បីធានាថាការងារគិលានុបដ្ឋាក អនុវត្តតាមដែនកំណត់ វិជ្ជាជីវៈ។
២) ត្រូវរំលឹកជូនសមាជិក និងផ្សព្វផ្សាយបន្ត ដោយផ្តោតលើគុណភាពសេវាថែទាំអ្នកជំងឺ គឺសុវត្ថិភាព គុណភាព និងសីលធម៌វិជ្ជាជីវៈ ជាគោលការណ៍សំខាន់។
៣) ត្រូវពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈគិលានុបដ្ឋាកត្រូវលើកទឹកចិត្តឲ្យគិលានុបដ្ឋាកគោរពក្រមសីលធម៌ វិន័យវិជ្ជាជីវៈ និងឥរិយាបថសមរម្យក្នុងការបម្រើការងារ។
៤) ត្រូវគាំទ្រនិង ជំរុញការបណ្តុះបណ្តាលបន្ត (Continuing Professional Development)លើកទឹកចិត្តឲ្យមានការ បណ្តុះបណ្តាល បច្ចេកទេសថ្មីៗ និងការអភិវឌ្ឍសមត្ថភាពជាបន្ត ដើម្បីបង្កើនគុណភាព ជំនាញវិជ្ជាជីវៈនៅក្នុងមន្ទីរពេទ្យ។
៥) ដោះស្រាយបញ្ហាប្រឈមវិជ្ជាជីវៈបញ្ហាផ្សេងៗដែលកើតមានក្នុងការងារគួរត្រូវ បានពិភាក្សាដោយ ស្មារតីសហការ ស្វែងរកដំណោះស្រាយសមស្រប និងមាន ប្រសិទ្ធភាព ទាន់ពេលវេលា និងឆាប់បញ្ចប់បញ្ហា។
៦) រៀបចំផែនការសកម្មភាពច្បាស់លាស់បន្ទាប់ពីការប្រជុំពិភាក្សា គួរបង្កើតផែនការសកម្មភាព និងការតាមដាន អនុវត្តឲ្យបានច្បាស់លាស់។
៧) ត្រូវរក្សាភាពរួបរួម និងភាពជាគំរូទៅគណៈមន្នីរពេទ្យផ្សេងៗទៀត និងត្រូវជាគំរូល្អក្នុងការ ដឹកនាំ សម្រាប់បុគ្គលិក
គិលានុបដ្ឋាក ទាំងអស់ក្នុងមន្ទីរពេទ្យ។
បន្ទាប់មកលោកប្រធានបានបន្តដឹកនាំអង្គប្រជុំដោយបានផ្តល់ជាមតិដើម្បីជាធាតុចូលក្នុងការពិភាក្សារដូចខាងក្រោមៈ
1- សហការជួយគ្នាដោយជួយបង្ហាញនិងពន្យល់ដល់បុគ្គលិកថ្មីដែលមិនទាន់ ចុះបញ្ជិកាឬ សមាជិកដែលមានអជ្ញាបណ្ណផុសុពលភាព ត្រូវដឹងដោយខ្លួនឯងរួចជូន ដំណឹងទៅនាយសាលនិងចុងក្រោយជូនដំណឹងទៅក្រុមការងារក្រុមប្រឹក្សាគណៈគិលានុបដ្ឋាក
មន្ទីរពេទ្យកាល់ម៉ែតដែលមានការរៀបចំរួចជាស្រេចសម្រាប់ករណីខាងលេី។
2-សូមលើកទឹកចិត្តចំពោះគ្រប់សមាជិកគិលានុបដ្ឋាកអោយចូលរួមការបណ្តុះ
បណ្តាលបន្ត តាមគ្រប់រូបភាព រឺកម្មវិធីអោយបាន CPDpointតាមផែនការយុទ្ធសាស្ត្ររបស់គណៈគិលានុបដ្ឋាកកម្ពុជាសម្រាប់ឆ្នាំ២០២៦នេះ។
3-ត្រួតពិនិត្យឯកសារស្នើរសុំបន្តអជ្ញាបណ្ណ និងការស្នើរសុំអាជ្ញាបណ្ណថ្មីអោយមានត្រឹមត្រូវតាមលក្ខ័ណ្ឌរបស់ ក្រុមប្រឹក្សាគិលានុបដ្ឋាកជាតិ។
4-ចូលរួមសហការជាមួយក្រុមការងារបណ្តុះបណ្តាលរបស់មន្ទីរពេទ្យសម្រាប់ (Inservice training and CPD point)
#CCN#







