Select Page

Loading Events

« All Events

  • This event has passed.

ការបើកកិច្ចប្រជុំបូកសរុបការងារ២០២៥ និងលើកទិសដៅ ២០២៦ ព្រមទាំងការចែករំលែកបទពិសោធន៍ការងារថែទាំនៃមន្ទីរពេទ្យទាំង៧ នៃក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តត្បូងឃ្មុំ។

January 30

ការបើកកិច្ចប្រជុំបូកសរុបការងារ២០២៥ និងលើកទិសដៅ ២០២៦ ព្រមទាំងការចែករំលែកបទពិសោធន៍ការងារថែទាំនៃមន្ទីរពេទ្យទាំង៧ នៃក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តត្បូងឃ្មុំ។

ខេត្តត្បូងឃ្មុំ: ថ្ងៃសុក្រ ១២កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦លោក លឹម សុភក្ត័ ប្រធាន ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តត្បូងឃ្មុំ និងក្រុមការងារបានរៀបចំកិច្ចប្រជុំបូកសរុបការងារ២០២៥ និងលើកទិសដៅ ២០២៦ ព្រមទាំងការចែករំលែកបទពិសោធន៍ការងារថែទាំនៃមន្ទីរពេទ្យទាំង៧ ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ និងលោក ជា សុភក្រ្តមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ ឯកឧត្តមវេជ្ជបណ្ឌិត ឆន មុនី អនុប្រធានមន្ទីរសុខាភិ បាល និង ជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តត្បូងឃ្មុំ លោក ជូ ចាន់ដារ៉ុង អគ្គហេរញ្ញិករងក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ​និងព្រមទាំងលោក លោកស្រី ដែលជាសមាជិកក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកទាំងអស់រួមទាំងសមាជិកជាគិលានុបដ្ឋាក(រដ្ឋនិងឯកជន)​ របស់គណៈគិលានុបដ្ឋាកកម្ពុជាចំនួន​ ៨០នាក់​ដែលបានប្រារព ធ្វេីឡេីងនៅសាលប្រជុំធំនៃមន្ទីរសុខាភិបាលនៃ​រដ្ឋ​បាលខេត្តត្បូងឃ្មុំ និងមានចំនួន៩៨នាក់ទៀតដែលបានចូលតាម ប្រព័ន្ធនិម្មិតZoom។

នៅក្នុងកិច្ចប្រជុំខាងលើគឺមានគោលបំណងដូចជា:
– ការធ្វើអោយប្រសើឡើងនូវការអនុវត្តវិជ្ជាជីវៈគិលានុបដ្ឋាកក្នុងមន្ទីរពេទ្យ
– គិលានុបដ្ឋាកយល់ដឹងពីតួនាទី និងអនុវត្តប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ
– គិលានុបដ្ឋាកយល់ដឹងពីការប្រើប្រាស់ប្រព័ន្ធចុះបញ្ជីកា (RMS) និងបន្តសុពលភាព
– គិលានុបដ្ឋាកទទួលបាននូវចំណេះដឹងថ្មីៗបន្ថែម
– ចែករំលែកពីបដិសណ្ឋារកិច្ចល្អក្នុងមន្ទីរពេទ្យ។

ជាកិច្ចដំបូង ឯកឧត្តមប្រធានមន្ទីរ បានអញ្ជើញឡើងថ្លែងសុន្ទរកថាបើកអង្គប្រជុំ ដោយបានបង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្រយ៉ាងខ្លាំងចំពោះការរៀបចំកម្មវិធីប្រជុំនេះ។ ឯកឧត្តមបានជំរុញឱ្យគិលានុបដ្ឋាកទាំងអស់ ចូលរួមចុះបញ្ជិកាវិជ្ជាជីវៈឱ្យបានគ្រប់គ្នា និងលើកទឹកចិត្តឱ្យមានការបង្កើនវគ្គបណ្ដុះបណ្ដាលបន្ថែម ដើម្បីពង្រឹងចំណេះដឹង ជំនាញ និងសមត្ថភាពវិជ្ជាជីវៈ ឱ្យស្របតាមតម្រូវការនៃសង្គម និងប្រព័ន្ធសុខាភិបាលសម័យទំនើប។ ព្រមទាំងបានលើកឡើងអំពីចំណុចខ្លាំង និងចំណុចខ្សោយ មួយចំនួន ដែលបានសង្កេតឃើញក្នុងការអនុវត្តការងារថែទាំរបស់គិលានុបដ្ឋាក។

កម្មវិធីប្រជុំ និងការចែករំលែកនេះ បានដំណើរការយ៉ាងសកម្ម ប្រកបដោយផ្លែផ្កា និងជឿជាក់ថាចំណេះដឹងដែលបានចែករំលែកខាងលើ នឹងបានជួយរំលឹកដល់គិលានុបដ្ឋាកទាំងអស់ដែលកំពុងអនុវត្តការថែទាំអ្នកជំងឺនៅគ្រប់អង្គភាពសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ ឲ្យបង្កើននូវស្មារតីប្រុងប្រយ័ត្នកាន់តែខ្ពស់ ក្នុងការផ្តល់ជូននូវការថែទាំប្រកបដោយសីលធម៌វិជ្ជាជីវៈ ដើម្បីសុវត្ថិភាពអ្នកជំងឺ និងសុវត្ថិភាពទាំងអស់គ្នា ព្រមទាំងរក្សាបាននូវសេចក្តីថ្លៃថ្នូរនៃវិជ្ជាជីវៈស្របតាមយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាយើង។

ជាទីបញ្ចប់នៃការប្រកាសបិទនៃសិក្ខាសាលាខាងលេី លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ បានមានប្រ សាសន៍ ថ្លែងអំណរគុណ ចំពោះក្រុមការងារ អ្នកបង្ហាញ និងអ្នករៀបចំកម្មវិធីទាំងអស់ ដែលបានខិតខំរៀបចំ និងបង្ហាញព័ត៌មានយ៉ាងច្បាស់លាស់ ប្រកបដោយវិជ្ជាជីវៈ និងទំនួលខុសត្រូវខ្ពស់។ លទ្ធផលដែលទទួលបានពីវគ្គនេះ បង្ហាញឲ្យឃើញពីការចាប់អារម្មណ៍ និងការប្តេជ្ញាចិត្តរបស់បងប្អូនគិលានុបដ្ឋាក ក្នុងការរៀនសូត្រ ស្រាវជ្រាវ និងអភិវឌ្ឍខ្លួនឲ្យកាន់តែប្រសើរ ដែលបាន បញ្ជាក់ពីសារៈសំខាន់នៃការអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត (CPD) និងការប្រើប្រាស់ប្រព័ន្ធ (RMS) ក្នុងការគ្រប់គ្រង និងតាមដានសមត្ថភាពវិជ្ជាជីវៈរបស់គិលានុបដ្ឋាក។ លោកបានជំរុញឱ្យគិលានុបដ្ឋាកទាំងអស់ ចូលរួមចុះបញ្ជិកាវិជ្ជាជីវៈឱ្យបានគ្រប់គ្នា ព្រមទាំងលើកទឹកចិត្តឱ្យមានការចុះអភិបាលតាមតំបន់ ដើម្បីតាមដានការអនុវត្តការងារថែទាំ ស្តង់ដារ និងសីលធម៌វិជ្ជាជីវៈ របស់គិលានុបដ្ឋាកឱ្យបានត្រឹមត្រូវ និងមានគុណភាព។

#CCN#

Details

Date:
January 30
Event Tags: