Select Page

Loading Events

« All Events

  • This event has passed.

ការចូលរួមសិក្ខាសាលាពិនិត្យឡើងវិញ នូវការឆ្លើយតបមរណភាពមាតា និងទារក (MPDSR) ដើម្បីពង្រឹងគុណភាពសេវាសង្គ្រោះជីវិត សម្រាប់ឆ្នាំ ២០២៦។

March 25

ការចូលរួមសិក្ខាសាលាពិនិត្យឡើងវិញ នូវការឆ្លើយតបមរណភាពមាតា និងទារក (MPDSR) ដើម្បីពង្រឹងគុណភាពសេវាសង្គ្រោះជីវិត សម្រាប់ឆ្នាំ ២០២៦។

រាជធានីភ្នំពេញ៖ ថ្ងៃពុធ ៧កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបើក «សិក្ខាសាលាពិនិត្យឡើងវិញប្រចាំឆ្នាំ ស្តីពី ការពិនិត្យ និងឆ្លើយតបមរណភាពមាតា និងទារកជុំវិញកំណើត (MPDSR)» ក្រោមអធិបតីភាព លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានធ្វើនៅសណ្ឋាគារ​រ័ហ្វហ្វលស៍ ឡឺ រ៉ូយ៉ាល់​ Raffles Hotel Le Royal ដែលមានដៃគូអភិវឌ្ឍន៍ រួមមាន UNFPA KOFIH និងអង្គការផ្សេងទៀត ដែលបានគាំទ្រយ៉ាងសកម្ម ក្នុងកិច្ចការងារសង្គ្រោះជីវិតមាតា និងទារកនៅកម្ពុជា។

សម្រាប់គោលបំណងនៃសិក្ខាសាលាខាងលើនេះរៀបចំឡើងដើម្បីជូនថ្នាក់ដឹកនាំ និងអ្នកបម្រើសេវាសុខាភិបាល ទូទាំងប្រទេស រួមគ្នាពិភាក្សាលើផែនការសកម្មភាព ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលបានជួបប្រទះក្នុងឆ្នាំ ២០២៥ កន្លងទៅ ។ដោយ មានការចូលរួមផ្ទាល់សរុប ចំនួន ២៧០រូប (ស្រ្តី ៦៦រូប) និងចូលរួមតាមប្រព័ន្ធនិម្មិត ចំនួន ៣០០០រូប ពីមូលដ្ឋានសុខាភិបាល (មន្ទីរពេទ្យការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងមណ្ឌលសុខភាព)។

#CCN

Details

Date:
March 25