Select Page

Loading Events

« All Events

  • This event has passed.

ការចុះអភិបាលនៃការផ្ដល់សេវាថែទាំរបស់គិលានុបដ្ឋាក ដើម្បីពង្រឹងគុណភាពសេវាសុខាភិបាលក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង

February 18

🏥 ការចុះអភិបាលនៃការផ្ដល់សេវាថែទាំរបស់គិលានុបដ្ឋាក ដើម្បីពង្រឹងគុណភាពសេវាសុខាភិបាលក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង 🏥

ដោយទទួលបានការអនុញ្ញាតពី លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ អាណត្តិទី៣ ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកោះកុង សហការជាមួយក្រុមការងារសេវាសុខាភិបាលឯកជន មន្ទីរសុខាភិបាលខេត្ត ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ និងអាជ្ញាធររដ្ឋបាលស្រុកមណ្ឌលសីមា បានចុះពិនិត្យការស្នើសុំបើកសេវាបន្ទប់ថែទាំ។

📅 ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៦
📍 ស្រុកមណ្ឌលសីមា ខេត្តកោះកុង

🎯 គោលបំណង៖
✅ ពិនិត្យអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈសុខាភិបាល និងអាជ្ញាប័ណ្ណគណៈ
✅ តាមដាន និងវាយតម្លៃការអនុវត្តក្នុងដែនកំណត់វិជ្ជាជីវៈគិលានុបដ្ឋាក
✅ ពិនិត្យការគោរពតាមស្តង់ដារសុវត្ថិភាពអ្នកជំងឺ និងការថែទាំ
✅ ផ្តល់ការអប់រំ និងណែនាំកែលម្អសមត្ថភាពអនុវត្តរបស់គិលានុបដ្ឋាក
✅ លើកស្ទួយគុណភាពសេវាកម្មថែទាំ និងបង្កើនវិជ្ជាជីវៈគិលានុបដ្ឋាក

📍 បន្ទប់ថែទាំដែលបានពិនិត្យ៖
-បន្ទប់ថែទាំជំងឺ
-បន្ទប់ថែទាំមាត់ធ្មេញ
-បន្ទប់ពិគ្រោះព្យាបាលជំងឺ
-បន្ទប់ថែទាំមុន-ក្រោយសម្រាល

💙 រួមគ្នាកសាងប្រព័ន្ធសុខាភិបាលឯកជនប្រកបដោយគុណភាព និងស្តង់ដារ!
#CCN #Nurse #KohKong #PrivateHealthcare #NursingSupervision #HealthcareQuality

Details

Date:
February 18