Loading Events
Find Events

Event Views Navigation

Events for 11/07/2026

Day Navigation

All Day

សកម្មភាពនៃការចុះអភិបាលកិច្ចការងារថែទាំ នៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មា​ ខេត្តត្បូងឃ្មុំ។

July 11

សកម្មភាពនៃការចុះអភិបាលកិច្ចការងារថែទាំ នៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មា​ ខេត្តត្បូងឃ្មុំ។ ខេត្តត្បូងឃ្មុំ៖ នាថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីបានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំស្តីពី «ការអភិវឌ្ឍវិជ្ជាជីវៈបន្ត (Continuing Professional Development: CPD) និងការចែករំលែកបទពិសោធន៍ការថែទាំជំងឺនៅតាមមន្ទីរពេទ្យ» ដែលរៀបចំដោយក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តត្បូងឃ្មុំ លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា បានបន្តដឹកនាំក្រុមការងារចុះអភិបាលកិច្ចការងារថែទាំ នៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មា ដើម្បីពិនិត្យ វាយតម្លៃ និងផ្តល់អនុសាសន៍លើការអនុវត្តការងារថែទាំ សំដៅពង្រឹងគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពនៃសេវាថែទាំអ្នកជំងឺ។ ការចុះអភិបាលកិច្ចនេះ បានផ្តោតលើការពិនិត្យស្ថានភាពជាក់ស្តែងនៃការផ្តល់សេវាថែទាំ ការអនុវត្តស្តង់ដារវិជ្ជាជីវៈ ការរៀបចំឯកសារគិលានុបដ្ឋាក ការគ្រប់គ្រងហានិភ័យ ការបង្ការ និងការត្រួតពិនិត្យការឆ្លងមេរោគ (IPC) ព្រមទាំងការអនុវត្តវិធានការលើកកម្ពស់សុវត្ថិភាពអ្នកជំងឺ និងគុណភាពសេវាកម្មក្នុងមន្ទីរពេទ្យ។ ក្នុងឱកាសនោះ លោកប្រធានបានកោតសរសើរចំពោះការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងក្រុមគិលានុបដ្ឋាក ដែលបានខិតខំអនុវត្តការងារថែទាំប្រកបដោយការទទួលខុសត្រូវ និងបន្តលើកកម្ពស់គុណភាពសេវាសុខាភិបាល។ ទន្ទឹមនឹងនេះ លោកក៏បានផ្តល់អនុសាសន៍ឱ្យបន្តពង្រឹងការអនុវត្តស្តង់ដារវិជ្ជាជីវៈ ការកត់ត្រាឯកសារថែទាំឱ្យបានត្រឹមត្រូវ ការប្រើប្រាស់ភស្តុតាងវិទ្យាសាស្ត្រក្នុងការផ្តល់សេវាថែទាំ និងការលើកកម្ពស់វប្បធម៌សុវត្ថិភាពអ្នកជំងឺនៅគ្រប់ផ្នែកសេវា។ លោកប្រធានបានគូសបញ្ជាក់ថា

Find out more »

ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកោះកុង រៀបចំវគ្គបណ្ដុះបណ្ដាលអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) ស្តីពី «សេចក្ដីណែនាំក្នុងការអនុវត្តការសង្គ្រោះសម្រាប់គិលានុបដ្ឋាក» តាមប្រព័ន្ធនិម្មិត (Zoom)

July 11

ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកោះកុង រៀបចំវគ្គបណ្ដុះបណ្ដាលអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) ស្តីពី «សេចក្ដីណែនាំក្នុងការអនុវត្តការសង្គ្រោះសម្រាប់គិលានុបដ្ឋាក» តាមប្រព័ន្ធនិម្មិត (Zoom)។ ខេត្តកោះកុង៖ នាវេលាម៉ោង ១២:០០ រសៀល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី​ លោក​ ជា​ សុភក្ត្រមុ​នីរ័ត្ន​ ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា លោក ងិន ប៊ុនធឿន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកោះកុង បានរៀបចំវគ្គបណ្ដុះបណ្ដាលអភិវឌ្ឍវិជ្ជាជីវៈបន្ត (Continuing Professional Development៖ CPD) តាមប្រព័ន្ធនិម្មិត (Zoom) ស្តីពី «សេចក្ដីណែនាំក្នុងការអនុវត្តការសង្គ្រោះសម្រាប់គិលានុបដ្ឋាក នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន» ដោយមានសមាជិកគិលានុបដ្ឋាកចូលរួមសរុបប្រមាណ ៩២នាក់។ វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានធ្វើបទបង្ហាញដោយ លោក ផន ផាន់ណារិទ្ធ នាយសាលសណ្ដំ និងប្រពោធនកម្ម នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ដោយផ្តោតលើការពង្រឹងសមត្ថភាពគិលានុបដ្ឋាកក្នុងការឆ្លើយតប និងផ្តល់ការសង្គ្រោះបឋមប្រកបដោយប្រសិទ្ធភាព ស្របតាមគោលការណ៍ណែនាំ និងស្តង់ដារវិជ្ជាជីវៈ ដើម្បីលើកកម្ពស់គុណភាព និងសុវត្ថិភាពនៃការថែទាំអ្នកជំងឺនៅគ្រប់កម្រិតសេវាសុខាភិបាល។

Find out more »
+ Export Events