- This event has passed.
សេចក្តីផ្តើមអំពីការកែលម្អគុណភាពក្នុងវិស័យសុខាភិបាល
August 1
Event Navigation

វគ្គបណ្តុះបណ្តាលអភិវឌ្ឍវិជ្ជាជីវៈបន្ត ស្តីពី “សេចក្តីផ្តើមអំពីការកែលម្អគុណភាពក្នុងវិស័យសុខាភិបាល” ។
ថ្ងៃសៅរ៍ ៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ អាណត្តិទី៣ បានចូលរួមជាអធិបតីភាពក្នុងការបើកវគ្គបណ្តុះបណ្តាលការអភិវឌ្ឍវិជ្ជាជីវៈបន្ត ក្រោមប្រធានបទ៖ «សេចក្តីផ្តើមអំពីការកែលម្អគុណភាពក្នុងវិស័យសុខាភិបាល» ដែលធ្វើបទបង្ហាញដោយ លោកបណ្ឌិតគិលានុបដ្ឋាក វន រ៉ានី ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកភូមិភាគ១។
🎯 គោលបំណង៖ ដើម្បីផ្តល់ចំណេះដឹងមូលដ្ឋានអំពីគោលគំនិត និងគោលការណ៍នៃការកែលម្អគុណភាពក្នុងវិស័យសុខាភិបាល ព្រមទាំងលើកកម្ពស់សមត្ថភាពគិលានុបដ្ឋាកក្នុងការអនុវត្តវិធីសាស្ត្រកែលម្អគុណភាពសេវាព្យាបាល និងថែទាំអ្នកជំងឺ ដើម្បីធានាបាននូវគុណភាព និងសុវត្ថិភាពខ្ពស់ជូនអ្នកជំងឺនៅតាមស្ថាប័នសុខាភិបាលនីមួយៗ។
💙 #CCN
#Nurse #StrategicPlan2026_2030 #NursingDevelopment #NursingProfessionalStandards #CPD








