Loading Events

« All Events

  • This event has passed.

បរិយាកាសការងារដែលមានសុវត្ថិភាព ស្មារតីបុគ្គលិកមានភាពរឹងមាំ គុណភាពថែទាំ និងព្យាបាលមានការរីកចម្រើន

June 23

នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា បានអញ្ជើញចូលរួមបើកវគ្គ និងធ្វើបទបង្ហាញស្តីពី «ការយកចិត្តទុកដាក់ដោយផ្តោតលើអ្នកជំងឺ (Patient-Centered Care)» ក្នុងវគ្គបណ្តុះបណ្តាលស្តីពី «បរិយាកាសការងារដែលមានសុវត្ថិភាព ស្មារតីបុគ្គលិកមានភាពរឹងមាំ គុណភាពថែទាំ និងព្យាបាលមានការរីកចម្រើន» ដែលរៀបចំឡើងនៅមន្ទីរពេទ្យព្រះអង្គឌួង។

វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវសាស្ត្រាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងមានគោលបំណងពង្រឹងសមត្ថភាពគិលានុបដ្ឋាក-យិកា និងឆ្មប លើការអនុវត្តវប្បធម៌គ្មានការស្តីបន្ទោស (Just Culture) ការពង្រឹងស្មារតីបុគ្គលិក និងការផ្តល់សេវាថែទាំប្រកបដោយគុណភាព និងសុវត្ថិភាព។

ក្នុងបទបង្ហាញរបស់លោកប្រធាន បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការថែទាំដោយផ្តោតលើអ្នកជំងឺជាចម្បង ដែលជាវិធីសាស្ត្រថែទាំមួយផ្តោតលើតម្រូវការ សិទ្ធិ តម្លៃ និងការចូលរួមរបស់អ្នកជំងឺ និងក្រុមគ្រួសារ ក្នុងដំណើរការថែទាំ និងព្យាបាល។ ការអនុវត្ត Patient-Centered Care ប្រកបដោយប្រសិទ្ធភាព នឹងរួមចំណែកលើកកម្ពស់គុណភាពសេវាសុខាភិបាល បង្កើនការពេញចិត្តរបស់អ្នកជំងឺ និងធានាសុវត្ថិភាពអ្នកជំងឺកាន់តែប្រសើរឡើង។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានអ្នកចូលរួមផ្ទាល់ចំនួន ១០០រូប មកពីមន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យថ្នាក់ជាតិ និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ កំពត និងកែប ព្រមទាំងអ្នកចូលរួមតាមប្រព័ន្ធនិម្មិតចំនួន ៣៥០រូប។

#គណៈគិលានុបដ្ឋាកកម្ពុជា #CambodianCouncilOfNurses #PatientCenteredCare #PatientSafety #JustCulture #QualityOfCare

Details

Date:
June 23