- This event has passed.
ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកោះកុង រៀបចំវគ្គបណ្ដុះបណ្ដាលអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) ស្តីពី «សេចក្ដីណែនាំក្នុងការអនុវត្តការសង្គ្រោះសម្រាប់គិលានុបដ្ឋាក» តាមប្រព័ន្ធនិម្មិត (Zoom)
July 11
Event Navigation

ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកោះកុង រៀបចំវគ្គបណ្ដុះបណ្ដាលអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) ស្តីពី «សេចក្ដីណែនាំក្នុងការអនុវត្តការសង្គ្រោះសម្រាប់គិលានុបដ្ឋាក» តាមប្រព័ន្ធនិម្មិត (Zoom)។
ខេត្តកោះកុង៖ នាវេលាម៉ោង ១២:០០ រសៀល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា លោក ងិន ប៊ុនធឿន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកោះកុង បានរៀបចំវគ្គបណ្ដុះបណ្ដាលអភិវឌ្ឍវិជ្ជាជីវៈបន្ត (Continuing Professional Development៖ CPD) តាមប្រព័ន្ធនិម្មិត (Zoom) ស្តីពី «សេចក្ដីណែនាំក្នុងការអនុវត្តការសង្គ្រោះសម្រាប់គិលានុបដ្ឋាក នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន» ដោយមានសមាជិកគិលានុបដ្ឋាកចូលរួមសរុបប្រមាណ ៩២នាក់។
វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានធ្វើបទបង្ហាញដោយ លោក ផន ផាន់ណារិទ្ធ នាយសាលសណ្ដំ និងប្រពោធនកម្ម នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ដោយផ្តោតលើការពង្រឹងសមត្ថភាពគិលានុបដ្ឋាកក្នុងការឆ្លើយតប និងផ្តល់ការសង្គ្រោះបឋមប្រកបដោយប្រសិទ្ធភាព ស្របតាមគោលការណ៍ណែនាំ និងស្តង់ដារវិជ្ជាជីវៈ ដើម្បីលើកកម្ពស់គុណភាព និងសុវត្ថិភាពនៃការថែទាំអ្នកជំងឺនៅគ្រប់កម្រិតសេវាសុខាភិបាល។
សម្រាប់គោលបំណងគឺដេីម្បីពង្រឹងសមត្ថភាពគិលានុបដ្ឋាកក្នុងការវាយតម្លៃអ្នកជំងឺបន្ទាន់តាមលំដាប់ស្តង់ដារ (X-A-B-C-D-E/DRSABC) ការអនុវត្តការសង្គ្រោះជីវិតមូលដ្ឋាន (CPR) ការប្រើប្រាស់ឧបករណ៍ជំនួយដង្ហើមឱ្យបានត្រឹមត្រូវ ការគ្រប់គ្រងករណីស្ទះផ្លូវដង្ហើម (Choking) និងការសង្គ្រោះបឋមចំពោះករណីពស់ចឹក ដើម្បីបង្កើនសមត្ថភាពក្នុងការផ្តល់សេវាថែទាំប្រកបដោយគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ គឺជាផ្នែកមួយនៃការអនុវត្តកម្មវិធីអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) របស់គណៈគិលានុបដ្ឋាកកម្ពុជា ដែលមានគោលបំណងលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈរបស់គិលានុបដ្ឋាក និងឆ្មបជាបន្តបន្ទាប់ ស្របតាមស្តង់ដារជាតិ និងអន្តរជាតិ ដើម្បីរួមចំណែកលើកកម្ពស់គុណភាពសេវាថែទាំសុខភាព និងសុវត្ថិភាពអ្នកជំងឺនៅកម្ពុជា។


























