Loading Events

« All Events

  • This event has passed.

ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យកាល់ម៉ែត បើកកិច្ចប្រជុំពិនិត្យលទ្ធផលការងារឆមាសទី១ និងរៀបចំផែនការអនុវត្តឆមាសទី២ ឆ្នាំ២០២៦

July 8

ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យកាល់ម៉ែត បើកកិច្ចប្រជុំពិនិត្យលទ្ធផលការងារឆមាសទី១ និងរៀបចំផែនការអនុវត្តឆមាសទី២ ឆ្នាំ២០២៦។

នារសៀលថ្ងៃពុធ ៩រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យកាល់ម៉ែត បានបើកកិច្ចប្រជុំពិនិត្យ និងវាយតម្លៃលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ ព្រមទាំងរៀបចំផែនការសកម្មភាពសម្រាប់ឆមាសទី២ ឆ្នាំ២០២៦។

កិច្ចប្រជុំនេះបានផ្តោតលើការពិនិត្យវឌ្ឍនភាពការងារ ការពិភាក្សាអំពីបញ្ហាប្រឈម និងដំណោះស្រាយក្នុងការអនុវត្តផែនការការងារ ព្រមទាំងការត្រៀមរៀបចំវគ្គបណ្តុះបណ្តាលអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) ការចុះបញ្ជីគណៈគិលានុបដ្ឋាក និងការជំរុញឱ្យគិលានុបដ្ឋាកទាំងអស់ចូលរួមសកម្មភាពអភិវឌ្ឍវិជ្ជាជីវៈ ដើម្បីទទួលបានពិន្ទុ CPD ស្របតាមបទប្បញ្ញត្តិរបស់គណៈគិលានុបដ្ឋាកកម្ពុជា។

កិច្ចប្រជុំនេះដឹកនាំដោយ លោក ផាត់ យ៉នភារ៉ាត ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យកាល់ម៉ែត ដោយបានបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងប្រសិទ្ធភាពការងារ ការធានាគុណភាពសេវាគិលានុបដ្ឋាក និងការអនុវត្តផែនការយុទ្ធសាស្ត្ររបស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យកាល់ម៉ែត ឱ្យសម្រេចបានលទ្ធផលប្រកបដោយប្រសិទ្ធភាព។

#CCN

Details

Date:
July 8