- This event has passed.
ការអភិវឌ្ឍវិជ្ជាជីវៈបន្ត(CPD) របស់គណៈគិលានុបដ្ឋាកកម្ពុជា។
August 28
Event Navigation

ការអភិវឌ្ឍវិជ្ជាជីវៈបន្ត(CPD) របស់គណៈគិលានុបដ្ឋាកកម្ពុជា។
ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកភូមិភាគ១ បានរៀបចំវគ្គបណ្ដុះបណ្ដាល បន្តក្រោមប្រធានបទ៖ “ការសង្គ្រោះបឋមចំពោះការគាំងបេះដូង ដង្ហើម សម្រាប់មនុស្សពេញវ័យ”
📅 ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦
🕐 ម៉ោង ១២:០០ ដល់ ១៣:០០ រសៀល
📍 តាមរយៈប្រព័ន្ធនិម្មិត ZOOM
🎤 វាគ្មិន៖ លោក សៀង សុធា ទីប្រឹក្សាការិយាល័យបច្ចេកទេស ទទួលបន្ទុកជួយការងារបណ្តុះបណ្តាល នៃមន្ទីរពេទ្យកាល់ម៉ែត និងជាប្រធានសមាគមគិលានុបដ្ឋាកឯកទេសសន្តំ-ប្រពោធនកម្ម កម្ពុជា
🎯 វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណង៖ ផ្តល់ចំណេះដឹង និងជំនាញអនុវត្តជាក់ស្តែងអំពីការសង្គ្រោះបឋមចំពោះការគាំងបេះដូង និងការស្ទះដង្ហើម ជូនដល់គិលានុបដ្ឋាក ដើម្បីលើកកម្ពស់សមត្ថភាពក្នុងការឆ្លើយតបទាន់ពេលវេលាចំពោះករណីអាសន្ន និងកាត់បន្ថយហានិភ័យស្លាប់ចំពោះមនុស្សពេញវ័យ។
📚 សារៈសំខាន់នៃវគ្គបណ្ដុះបណ្ដាល៖ ផ្ដល់នូវទ្រីស្ដីអំពីការសង្គ្រោះបឋមចំពោះការគាំងបេះដូង និងការស្ទះដង្ហើមចំពោះមនុស្សពេញវ័យ គឺជាភាពអាសន្នផ្នែកវេជ្ជសាស្ត្រដែលទាមទារការឆ្លើយតបយ៉ាងឆាប់រហ័ស និងត្រឹមត្រូវ។ ការចូលរួមវគ្គបណ្ដុះនេះនឹងជួយពង្រឹងសមត្ថភាពគិលានុបដ្ឋាកឱ្យអនុវត្តការសង្គ្រោះបឋមប្រកបដោយប្រសិទ្ធភាព ចូលរួមចំណែកកាត់បន្ថយអត្រាមរណភាព និងលើកកម្ពស់គុណភាពសេវាថែទាំព្យាបាលនៅតាមគ្រឹះស្ថានសុខាភិបាលទូទាំងប្រទេស។
#CCN
#Nurse #StrategicPlan2026_2030 #NursingDevelopment #NursingProfessionalStandards #CPD