- This event has passed.
ការអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) និងកម្មវិធីចែករំលែកចំណេះដឹងតាម Webinar របស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកភូមិភាគទី១
August 1
Event Navigation

📢 ការអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) និងកម្មវិធីចែករំលែកចំណេះដឹងតាម Webinar របស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកភូមិភាគទី១
គណៈគិលានុបដ្ឋាកកម្ពុជា សូមជម្រាបជូនដំណឹងដល់ លោកគ្រូ អ្នកគ្រូ ដែលជាគិលានុបដ្ឋាក និងនិស្សិតគិលានុបដ្ឋាកទាំងអស់ឱ្យបានជ្រាបថា៖
ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកភូមិភាគទី១ បានរៀបចំការអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) និងកម្មវិធីចែករំលែកចំណេះដឹងតាម Webinar ក្រោមប្រធានបទ៖
« សេចក្តីផ្តើមអំពីការកែលម្អគុណភាពក្នុងវិស័យសុខាភិបាល / Introduction to Quality Improvement in Healthcare»
🎤 បង្ហាញដោយ៖ លោកបណ្ឌិតគិលានុបដ្ឋាក វន រ៉ានី ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកភូមិភាគ១ និងគ្រូបង្រៀន ផ្នែកស្រាវជ្រាវវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត
📅 កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៦
⏰ ពេលវេលា៖ ម៉ោង ១២:០០ ដល់ ១៣:០០ រសៀល
💻 ទីកន្លែង៖ តាមប្រព័ន្ធអនឡាញ (Zoom)
🎯 គោលបំណងចម្បងនៃកម្មវិធីរួមមាន៖
✅ កំណត់និយមន័យអំពីការកែលម្អគុណភាព (Quality Improvement) និងតួនាទីរបស់វានៅក្នុងវិស័យសុខាភិបាល
✅ ស្វែងយល់អំពីវិធីសាស្ត្រ និងឧបករណ៍សំខាន់ៗ សម្រាប់ប្រើប្រាស់ក្នុងការកែលម្អគុណភាព
✅ ពិពណ៍នាអំពីវដ្ត Plan-Do-Study-Act (PDSA) គាំទ្រដល់ការកែលម្អគុណភាព និងសុវត្ថិភាពអ្នកជំងឺ។

🔗 ការចូលរួម និងចុះឈ្មោះ៖
ចូលក្រុម Telegram៖ https://t.me/ccn1_3rd
តំណភ្ជាប់សម្រាប់ចុះឈ្មោះ៖
🌟 រួមគ្នាពង្រឹងចំណេះដឹងវិជ្ជាជីវៈ ដើម្បីសុវត្ថិភាព និងគុណភាពនៃការថែទាំអ្នកជំងឺ!