Loading Events

« All Events

  • This event has passed.

ការអភិវឌ្ឍវិជ្ជាជីវៈបន្ត (Continuing Professional Development – CPD) តាមរយៈប្រព័ន្ធនិម្មិត (Zoom Meeting) របស់គណៈគិលានុបដ្ឋាកកម្ពុជា

May 30

ការអភិវឌ្ឍវិជ្ជាជីវៈបន្ត (Continuing Professional Development – CPD) តាមរយៈប្រព័ន្ធនិម្មិត (Zoom Meeting) របស់គណៈគិលានុបដ្ឋាកកម្ពុជា។

រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសបើកវគ្គបណ្តុះបណ្តាលអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) ដែលរៀបចំដោយក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកភូមិភាគទី១ តាមរយៈប្រព័ន្ធនិម្មិត (Zoom Meeting)។

ប្រធានបទ៖
«បច្ចុប្បន្នភាពគោលការណ៍ណែនាំនៃការអនុវត្ត CPR សម្រាប់ការអនុវត្តគិលានុបដ្ឋាក»

វាគ្មិនកិត្តិយស៖
លោកគិលានុបដ្ឋាក ឃុត ស៊នពិសិដ្ឋ, RN, BSN

កម្មវិធីបណ្តុះបណ្តាលនេះទទួលបានការចូលរួមយ៉ាងផុលផុសពីគិលានុបដ្ឋាក និងបុគ្គលិកសុខាភិបាលប្រមាណ ១,០០០ នាក់ មកពីមន្ទីរពេទ្យរដ្ឋ មន្ទីរពេទ្យឯកជន និងគ្រឹះស្ថានអប់រំវិទ្យាសាស្ត្រសុខាភិបាលនានាទូទាំងប្រទេស ដែលបានរួមគ្នាសិក្សា និងធ្វើបច្ចុប្បន្នភាពចំណេះដឹងលើការសង្គ្រោះជីវិតប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។

🔹 ខ្លឹមសារសំខាន់ៗរួមមាន៖
✅ ការអនុវត្ត CPR ប្រកបដោយគុណភាពខ្ពស់ ស្របតាមស្តង់ដារអន្តរជាតិ
✅ ការសង្គ្រោះជីវិតបឋម (Basic Life Support) សម្រាប់មនុស្សពេញវ័យ កុមារ និងទារក
✅ ការធ្វើបច្ចុប្បន្នភាពសេចក្ដីណែនាំថ្មីៗទាក់ទងនឹងការគ្រប់គ្រងផ្លូវដង្ហើម និងការសង្គ្រោះជីវិតក្នុងស្ថានភាពអាសន្ន
✅ ការពង្រឹងសមត្ថភាពគិលានុបដ្ឋាកក្នុងការឆ្លើយតបបានទាន់ពេលវេលា ដើម្បីបង្កើនអត្រារស់រានមានជីវិតរបស់អ្នកជំងឺ

គណៈគិលានុបដ្ឋាកកម្ពុជា បន្តប្តេជ្ញាចិត្តជំរុញការអភិវឌ្ឍវិជ្ជាជីវៈបន្តរបស់សមាជិក តាមរយៈការផ្តល់ឱកាសសិក្សា និងធ្វើបច្ចុប្បន្នភាពចំណេះដឹងជាប្រចាំ ដើម្បីពង្រឹងគុណភាពសេវាគិលានុបដ្ឋាក និងរួមចំណែកលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋកម្ពុជា។

#CCN #NursingCambodia #CPD #CPR #Webinar #ContinuingProfessionalDevelopment #គិលានុបដ្ឋាកកម្ពុជា #គុណភាពសេវាសុខាភិបាល

Details

Date:
May 30